ការឈឺចុងសុដន់ បានកើតមានឡើងស្ទើរតែ ២ភាគ៣ ចំពោះស្ត្រីដែលកំពុងតែបំប៉ៅដោះកូនទាំងឡាយ ហើយវាកើតឡើងដោយសារតែទារកខាំនៅពេលបៅដោះមិនចេញ ការពាក់អាវទ្រនាប់ខុសទំហំ ស្បែកចុងសុដន់ស្ងួតពេក ឬការត្រូវរបួសដោយប្រការផ្សេងៗ។
រោគសញ្ញានៃការឈឺចុងសុដន់រួមមាន ឈឺចាប់ ទន់ រមាស់ ហើយហើម។ ជួនកាលអាចកើតមានខ្ទុះ ឬសារធាតុរាវសៗ។
តែទោះជាយ៉ាងណា បើយោងតាមគេហទំព័រ top10homeremedies បានបង្ហាញថា បញ្ហាឈឺចាប់ចុងសុដន់អាចដោះស្រាយបាន ដោយប្រើប្រាស់ ប្រទាលកន្ទុយក្រពើ។
របៀបអនុវត្តៈ
-កាត់ប្រទាលកន្ទុយក្រពើមួយធាង ហើយបកយកសាច់របស់វា។
-អនុវត្តនៅលើសុដន់សុដន់ រួចទុកឲ្យស្ងួត។
-លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ រួចប្រើកន្សែតទន់ៗមកជូតតាមក្រោយ។
-អនុវត្តរបៀបនេះ ២ទៅ ៣ដងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល ៤ថ្ងៃអ្នកនឹងជាសះស្បើយ។
ចំណាំ៖ ក្នុងពេលប្រើប្រាស់ប្រទាលកន្ទុយក្រពើ កុំឲ្យទារកប៉ៅដោះរបស់អ្នកឲ្យសោះ ព្រោះអាចបង្កឲ្យពួកគេរាគរូសបាន ហេតុនេះអ្នកត្រូវរង់ចាំការព្យាបាលនេះត្រូវបានបញ្ចប់៕