វិធីបឋមសង្គ្រោះទារកស្លាក់ចំណី

0
169

នៅក្នុងនាមជាម្ដាយមួយរូប ការយកចិត្តទុក្ខចំពោះចំណីអាហាររបស់កូនគឺជារឿងចំបាច់ ព្រោះថា ទារកអាយុ ១ ខួប គឺងាយប្រឈមមុខនឹងការស្លាក់ចំណីណាស់ ។ ជួនកាលទារកអាចស្លាក់ជាមួយរបស់លេងក៏មានដែរ តែប្រសិនបើទារកមានអាយុក្រោម ១ខួបវិញ អ្នកគួរសង្កេតការស្លាក់ចំណីតាមរយៈការស្រែកយំ និងការដកដង្ហើម ។

គេហទំព័រ មាតា និងទារក សូមចែករំលែកវិធីបឋមសង្គ្រោះទារកស្លាក់ចំណី ដែលអ្នកអាចអនុវត្តន៍បានដូចតទៅនេះ ៖

១.ត្រូវកាន់ទារកដាក់ជាប់នឹងភ្លៅរបស់អ្នក បន្ទាប់មកត្រូវអោនក្បាលទារកចុះក្រោម តាមសំយ៉ុងជើងរបស់អ្នក តែត្រូវប្រាកដថា អ្នកអាចទ្រទារកបានមិនឲ្យរបូត ។

២.ត្រូវប្រើកែងបាតដៃ ទះខ្នងទារកល្មមៗ ៥ ដង ដើម្បីឲ្យទារកខ្ជះរបស់តាមបំពងក មកក្រៅវិញ ។

៣.ប្រសិនទារកមិនទាន់ខ្ជះរបស់ដែលស្លាក់ចេញមកទេ អ្នកត្រូវត្រឡប់ទារកឲ្យផ្ងាពោះវិញ រួចអ្នកយកដៃគូរបន្ទាប់ចេញពីគល់ក្លៀកទារកមកកាន់ដើមទ្រូង បន្ទាប់មកយកម្រាមដៃ ពីរ ចុចចំណុចកណ្ដាលទ្រូង ដូចការធ្វើ CPR ចំនួន ៥ ដង នោះទារកប្រាកដជាខ្ជះរបស់ចេញមកជាមិនខាន ។

ចំណាំ ៖ សូមបញ្ជា្កក់ផងដែរថា ប្រសិនបើទារកនៅតែមិនព្រមខ្ជះរបស់ដែលស្លាក់ចេញមកទេ អ្នកត្រូវប្រញាប់យកទារកទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ កុំទុកយូរឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here