24 ម៉ោងដំបូងក្រោយប្រសូត ចាំបាច់ត្រូវមើលថែទាំឱ្យល្អ

0
224

24 ម៉ោងដំបូងក្រោយពេលប្រសូត គឺជាអំឡុងពេលដែលអ្នកម្តាយត្រូវមើលថែទាំខ្លួនឯង និងសម្របខ្លួនរួចជាស្រេចក្នុងការមើលថែទាំកូនតូចដែលទើបតែបើកភ្នែកមើលពិភពលោក ដូចតទៅនេះ។

មើលថែសុវត្ថិភាពរបស់ខ្លួន
ខណៈពេលប្រសូត អ្នកម្តាយអាចជួបនឹងបញ្ហាធ្លាក់ឈាម ឬត្រូវខាតបង់ឈាមយ៉ាងច្រើន បញ្ហានេះអាចការពារបានដោយខ្លួនឯងដោយការធ្វើម៉ាស្សាបែបលញ់នៅលើស្បូន។ ដោយសារតែពេលប្រសូត សុកនឹងរបូតធ្លាក់ចេញមកធ្វើឱ្យអ្នកម្តាយបាត់បង់ឈាមច្រើន ដែលជាប្រក្រតីស្បូននឹងច្របាច់ខ្លួនឱ្យរឹងដើម្បីធ្វើឱ្យឈាមឈប់ហូរ តែបើស្បូនមិនច្របាច់ខ្លួនទេនោះ អ្នកម្តាយគួរអង្អែលលើពោះបរិវេណក្រោមផ្ចឹតដែលជាទីតាំងរបស់ស្បូន ហើយធ្វើម៉ាស្សាលញ់ថ្នមៗ ដើម្បីឱ្យដុំស្បូនពង្រឹងខ្លួន ដែលអាចធ្វើបានតាំងពីនៅលើគ្រែប្រសូត ដើម្បីជួយខ្លួនឯងឱ្យមានសុវត្ថិភាពពីការធ្លាក់ឈាមច្រើន។

ប្រយ័ត្នប្រយែងលើការធ្វើចលនា
ផលប៉ះពាល់ពីការបាត់បង់ឈាមច្រើនខណៈពេលប្រសូត អាចធ្វើឱ្យអ្នកម្តាយមានសភាវសម្ពាធឈាមទាប និងរាងកាយ
នឿយល្វើយគ្មានកម្លាំង ដូច្នេះគួរប្រយ័ត្នអាការអអឹតមុខ ញ័រដើមទ្រូង ញ័រដៃ និងអាចខ្យល់គបានយ៉ាងងាយនៅពេលផ្លាស់ប្តូរឥរិយាបថលឿនៗ ដូចជា ក្រោកពីគ្រែដំណេក ឬដើរទៅចូលបន្ទប់ទឹកជាដើម។ អ្នកម្តាយគួរធ្វើចលនាយឺតៗ រកកន្លែងកាន់តោងឱ្យជាប់ ឬគួរឱ្យស្វាមីចាំជួយប្រគងទប់ពេលដែលត្រូវធ្វើចលនារាងកាយ។ បើអ្នកម្តាយមានអាការងងឹតមុខញឹកញាប់ គួរប្រញាប់គ្រូពេទ្យ ព្រោះអាចនឹងត្រូវបញ្ចូលសេរ៉ូម ឬបញ្ចូលឈាមបន្ថែម។

ថែទាំអនាម័យ
ក្រោយពេលប្រសូត នឹងមានទាំងស្នាមញើស ក្អែល ស្នាមឈាម និងអាការនឿយល្វើយពីការប្រសូត ដូច្នេះមុនពេលអ្នកម្តាយបំបៅទឹកដោះកូនដើម្បីបង្កើនប្រព័ន្ធប្រឆាំងជំងឺនោះ កុំភ្លេចថា ត្រូវមើលថែទាំ និងសម្អាតខ្លួនឯងជាមុនសឹនដើម្បីការពារកូនតូចពីវត្ថុកខ្វក់ ឬមេរោគផ្សេងៗ។ អ្នកម្តាយដែលប្រសូតតាមធម្មជាតិអាចងូតទឹក កក់សក់បានតាមប្រក្រតី ចំណែកអ្នកម្តាយដែលប្រសូតដោយការវះកាត់ បើមិនបានប្រើផ្លាស្ទើរ៍កាពារទឹកបិទពីលើស្នាមរបួសទេនោះ គួរប្រើវិធីជូតសម្អាតឱ្យស្អាតជាមុនសឹនក្នុងអំឡុងពេលតំបូង ជាពិសេសបរិវេណដោះ និងក្បាលដោះមុននឹងឱ្យកូនបៅ។

ឱ្យកូនបៅទឹកដោះម្តាយ
គោលការណ៍ក្នុងការបំបៅដោះកូនគឺ បៅរហ័ស បៅញាប់ និងបៅត្រូវតាមវិធី ក្រោយប្រសូត គិលានុប្បដ្ឋាកយិការនឹងប្រញាប់យកទារកមកឱ្យបៅទឹកដោះម្តាយភ្លាម គឺជាការជំរុញអ័រម៉ូនក្នុងរាងកាយអ្នកម្តាយឱ្យបង្ហូរទឹកដោះចេញមក ព្រោះមានអ្នកម្តាយខ្លះអាចត្រូវប្រើពេលវេលាដល់ទៅ 2 – 3 ថ្ងៃឯណោះ ទំរាំនឹងមានទឹកដោះចេញ ទើបចាំបាច់ណាស់ដែលទារកត្រូវតែបៅជំរុញឱ្យបានញឹកញាប់ ដើម្បីឱ្យអ្នកម្តាយ ជាមួយកូនតូចបានរៀនយល់ដឹងពីវិធីបៅទឹកដោះ និងហ្វឹកហាត់បីកូនទៅដំណាលៗគ្នា រួមទាំងជំរុញឱ្យទឹកដោះចេញកាន់តែលឿនឡើង។ ចំណែកអ្នកម្តាយដែលវះប្រសូត ហើយនៅមិនទាន់អាចបីកូនបាននោះ ក៏អាចបំបៅទឹកដោះកូនបានដោយឥរិយាបថគេងផ្អៀង ដើម្បីចៀសវាងការឈឺស្នាមវះប្រសូត។

មើលថែស្នាមរបួសក្រោយប្រសូត
របួសនៅពេលប្រសូតនេះ គ្រូពេទ្យនឹងដេរដោយអំបោះរលាយដោយខ្លួនឯង ដោយស្នាមរបួសម្តុំមាត់ស្បូននេះមានសរសៃប្រសាទ និងសរសៃឈាមច្រើន ធ្វើឱ្យស្នាមរបួសឆាប់ជាសះ គ្រាន់តែត្រូវមើលថែទាំសម្អាតក្រោយពេលអ្នកម្តាយចូលបន្ទប់ទឹក អាច
ប្រើទឹកលាងសម្អាតបានតាមប្រក្រតី និងគួរជូតប្តឹតឱ្យស្ងួត រួមទាំងឧស្សាហ៍ផ្លាស់សំលីអនាម័យឱ្យបានញឹកញាប់ ដើម្បីការពារការឆ្លងមេរោគ និងសើមផ្អាប់។ ចំណែកស្នាមរបួសវះប្រសូត គួរសង្កេតមើលខ្លួនឯងថា មានអាការប្រតិកម្មចាញ់បន្ទះផ្លាស្ទើរ៍បិទដំបៅដែរឬទេបើអ្នកម្តាយមានអាការរមាស់ ឬស្បែកមានឡើងកន្ទួលក្រហម ឬឡើងពងៗនៅម្តុំបរិវេណដែលបិទផ្លាស្ទើរ៍នោះ គួរឱ្យគ្រូពេទ្យប្តូរផ្លាស្ទើរ៍ថ្មីឱ្យ និងត្រូវប្រយ័ត្នកុំឱ្យស្នាមរបួសសើមអាប់ឱ្យសោះ។

មើលថែទាំផ្លូវចិត្តខ្លួនឯង
ក្រោយប្រសូត អ្នកម្តាយអាចសភាវសោកសៅ មានអារម្មណ៍ឯកោ ឬអស់សង្ឃឹម សភាវនេះកើតចេញពីការប្រែប្រួលរបស់
អ័រម៉ូនយ៉ាងទាន់ហន់ ព្រោះអំឡុងពេលមានគភ៌ អ័រម៉ូនពីសុកនឹងធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ ស្វាហាប់ ក្លៀវក្លា តែក្រោយប្រសូតរួច អ័រម៉ូនទាំងនោះនឹងបាត់អស់ភ្លាម ទើបអ្នកម្តាយអាចមានអារម្មណ៍ប្រែប្រួល សោកសៅឡើងបាន។
បើអ្នកម្តាយជាមនុស្សដែលមានគ្រឹះរាងកាយរឹងប៉ឹងមាំមួន សម្របខ្លួន សម្រួលចិត្តបានល្អនោះនឹងមិនកើតមានបញ្ហានេះទេ
តែបើអ្នកម្តាយមានភាពតានតឹងធុញថប់ក្នុងអារម្មណ៍ស្រាប់ហើយនោះ ពេលអ័រម៉ូនផ្លាស់ប្តូរ អារម្មណ៍ និងផ្លូវចិត្តក៏នឹងងាយប្រែប្រួលបានដូចគ្នា។

ដូច្នេះ គួរមើលថែទាំផ្លូវចិត្តខ្លួនឯងឱ្យបានធូរស្រាល អាចប្រើវិធីការស្តាប់បទភ្លេង ធ្វើកិច្ចការដែលជួយឱ្យផ្លូវចិត្តមានសេចក្តីសុខ រកមិត្តភ័ក្តិ ឬមនុស្សដែលជិតស្និទ្ធមកជជែកលេង ឬពិភាក្សារឿងការចិញ្ចឹមមើលថែទាំកូន ក៏អាចជួយកាត់បន្ថយភាពតានតឹងធុញថប់ ក្តីកង្វល់ និងធ្វើឱ្យមានអារម្មណ៍សប្បាយចិត្តបានច្រើនឡើងដែរ។

បង្កើនភោជនាហារ
រាងកាយរបស់អ្នកម្តាយក្រោយប្រសូតនឹងមានអាការនឿយល្វើយដោយសារការបាត់បង់ឈាម និងអ័រម៉ូនដែលប្រែប្រួល
ដូច្នេះ អ្នកម្តាយគួរស្តាសុខភាពខ្លួនឯងឱ្យល្អឡើងវិញយ៉ាងឆាប់រហ័ស ដោយជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ឱ្យគ្រប់ទាំង 5ប្រភេទក្រុម ដើម្បីឱ្យសារធាតុអាហារទៅជួយជួសជុលសាច់ភ្នាសផ្សេងៗក្នុងរាងកាយឱ្យត្រឡប់ទៅរកសភាពប្រក្រតីវិញយ៉ាងឆាប់រហ័ស និងនៅបានហុចផលល្អដល់សារធាតុអាហារដែលកូនតូចនឹងបានទទួលតាមរយៈទឹកដោះអ្នកម្តាយទៀតផង។
មើលថែទាំរាងកាយឱ្យរឹងមាំ មើលថែទាំផ្លូវចិត្តឱ្យធូរស្រាល ដើម្បីអ្នកម្តាយបានត្រៀមខ្លួនជាស្រេចក្នុងការមើលថែទាំកូនតូច
បានយ៉ាងពេញទំហឹងចាប់ពីពេលនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here