រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

0
238

ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់ តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់ យើងសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។

ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន 6 ខែឡើងទៅ អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។

មុនគេបង្អស់ នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ ព្រោះទុកយូរអាចនឹងខូចគុណភាព និងមុនពេលទិញរៀងរាល់លើកអ្នកម្តាយគួរតែពិនិត្យមើលសភាពរបស់កំប៉ុងកុំឱ្យមានស្នាមក្រពិត ឬទ្រុឌខុសទម្រង់ដើមឱ្យសោះ និងរឿងដែលសំខាន់មួយទៀតនោះគឺ នៅពេលទិញមកហើយគួរទុកដាក់នៅក្នុងកន្លែងដែលស្អាតមានអានាម័យ មិនត្រូវកម្តៅថ្ងៃ និងស្ងួត។

រឿងដែលអ្នកម្តាយគួរដឹងមុននឹងឆុងទឹកដោះគោឱ្យកូនតូច ករណីដំបូង សម្រាប់អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងរួមជាមួយម្សៅទឹកដោះគោនោះ ដើម្បីឱ្យកូនតូចបានទទួលគុណប្រយោជន៍ច្រើនបំផុត និងជាការសន្សំសំចៃផងនោះ អ្នកម្តាយគួរៈ – ឱ្យកូនតូចបៅទឹកដោះគោឆុងចំពោះតែពេលណាដែលចាំបាច់បានហើយ ដូចជា ពេលអ្នកម្តាយមានធុរៈត្រូវចេញទៅក្រៅ និងពេលត្រឡប់មកផ្ទះវិញគួរឱ្យកូនបានបៅទឹកដោះម្តាយតាមប្រក្រតី។

– ឆុងទឹកដោះគោឱ្យត្រូវតាមក្បួន ដោយអានពាក្យណែនាំនៅលើកំប៉ុងម្សៅទឹកដោះគោ ព្រោះម្សៅទឹកដោះគោនីមួយៗមានចំណែកផ្សំមិនដូចគ្នាទេ។

– ភាពស្អាតមានអនាម័យគឺជារឿងសំខាន់បំផុតសម្រាប់ទារក ឧបករណ៍ផ្សេងៗដែលប្រើសម្រាប់ឆុងទឹកដោះគោត្រូវលាងឱ្យបានស្អាតគ្រប់ពេល និងត្រូវដាក់ចំហុយ ឬស្ងោរសម្លាប់មេរោគគ្រប់ពេល។

– ឆុងក្នុងបរិមាណដែលល្មមនឹងតម្រូវការរបស់កូនតូច មិនគួរឆុងទុកចោលយូរពេកទេ ទឹកដោះដែលសល់ពីការឱ្យទារកបៅ
ហើយនោះ ចូរចាក់ចោល មិនគួរយកមកឱ្យកូនតូចបៅម្តងទៀតឡើយ។

– ក្នុងអំឡុងពេលបៅទឹកដោះគ្រប់ពេល បើកូនតូចបៅឈប់ បៅឈប់នោះ ពេលអ្នកម្តាយទុកដបទឹកដោះគោ អ្នកម្តាយត្រូវតែបិទគម្របភ្លាម និងត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗនៅពេលឈប់ឱ្យកូនបៅហើយ ព្រោះបើទុលចោលវានឹងក្លាយជាកំណក ធ្វើឱ្យពិបាកលាងសម្អាត ងាយនឹងកើតមេរោគ និងនៅពេលលាងស្អាត និងស្ងោរសម្លាប់មេរោគរួចហើយ គួររៀបចំទុកដាក់នៅក្នុងកន្លែងដែលស្ងួត និងស្អាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here