ផលប៉ះពាល់នៃការឲ្យទារកក្រោមអាយុ៦ខែទទួលទានទឹក

0
300

អ្នកម្តាយភាគច្រើនតែងតែទម្លាប់បន្តក់ទឹកទារក នៅពេលដែលពួកគេស្រែកយំខ្លាំងៗ ក៏ប៉ុន្តែទង្វើមួយមិនពិតជាមិនល្អឡើយសម្រាប់ទារកក្រោម៦ខែ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការឲ្យទារកទើបនឹងកើតទទួលទានទឹកច្រើនពេក អាចបណ្តោលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ការផ្តល់ទឹកឲ្យទារកក្រោម៦ខែទទួលទានទឹកច្រើនពេក អាចបណ្តោលឲ្យពុល ព្រោះទឹកអាចផ្លាស់ប្តូរតុល្យភាពនៃអេឡិចត្រូលីត ក្នុងរាងកាយរបស់ទារក ងាយប្រឈមនឹងបញ្ហាហើមពោះ ប៉ះពាល់ដល់ខួរក្បាល និងបេះដូងថែមទៀត។

អ្នកត្រូវចាំទុកថា ទឹកដោះម្តាយមានសារធាតុចិញ្ចឹមគ្រប់បែបយ៉ាងដែលទារកត្រូវការ សូម្បីតែជាតិទឹក ដូច្នេះអ្នកមិនត្រូវផ្តល់អ្វីផ្តេសផ្តាស់ឲ្យទារកក្រោម៦ខែទទួលទានក្រៅពីទឹកដោះម្តាយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here