ទោះជានៅមិនទាន់មានលទ្ធផលរបស់ការវិភាគណាមួយដែលថា កូនតូចដែលបានបៅទឹកដោះម្តាយនឹងមានប្រព័ន្ធការពារជំងឺរហូតដល់អាយុប៉ុន្មានមែន តែតាមរយៈការសឹក្សាស្រាវជ្រាវថ្មីបំផុតមួយរបស់មជ្ឈមណ្ឌល់គ្រប់គ្រង និងការពាររោគសហរដ្ឋអាមេរិក(CDC)បានអះអាងថា រឹតតែឱ្យកូនបៅទឹកដោះម្តាយបានយូរប៉ុនណា ប្រព័ន្ធការពារជំងឺរបស់កូននឹងរឹតតែមានច្រើនឡើងប៉ុននោះដែរ។
“ក្មេងដែលបានបៅទឹកដោះម្តាយយ៉ាងតិច 9 ខែនោះ នឹងមានឱកាសឆ្លងមេរោគនៅក្នុងត្រចៀក បំពង់ក និងរន្ធច្រមុះតិចជាងក្មេងដែលបៅទឹកដោះម្តាយបានតែ 3 ខែ ដល់ទៅមួយ 1 ភាគ 3 ឬជិតពាក់កណ្តាលឯណោះ”ទឹកដោះម្តាយសាងប្រព័ន្ធប្រឆាំងជំងឺដល់កូនតូចព្រោះនៅក្នុងទឹកដោះម្តាយមានសារធាតុអាហារចម្បងដូចជា អាល់ហ្វាលែកតាល់ប៊ូមីន លែកតូហ្វើរីន និងឡៃសូសុីន ដែលជួយការពារអាការប្រតិកម្មចាញ់ ដូច្នេះទើបអ្នកម្តាយមិនចាំបាច់កង្វល់ថា កូនតូចនឹងឈឺថ្កាត់ញឹកញាប់នោះឡើយ។មានការសឹក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងតូចដែលបានបៅទឹកដោះម្តាយយ៉ាងតិច 4 – 6 ខែនោះនឹងកើតការឆ្លងមេរោគខាងប្រំ័ន្ធដង្ហើមតិចជាងក្មេងទឹកដោះគោម្សៅ 3.6 ដង កាត់បន្ថយឱកាសក្នុងការកើតជំងឺផ្តាសាយបានដល់ទៅ 4 ដង កាត់បន្ថយការឆ្លងមេរោគរលាកសាច់ភ្នាសហ៊ុមខួរក្បាល និងការកើតប្រតិកម្មឡើងកន្ទួលរមាស់នៅលើស្បែក និងហឺតបានដល់ទៅ 3ដងឯណោះ។
ទោះជាឪពុកម្តាយធ្លាប់មានប្រវត្តិកើតជំងឺប្រតិកម្មចាញ់ពីមុនមកហើយក៏ដោយ តែបើកូនតូចបានបៅទឹកដោះម្តាយនោះ។ឱកាសដែលកូនតូចនឹងឈឺថ្កាត់ក្នុងអំឡុង 2 ឆ្នាំដំបូងនោះមានភាគរយតិចបំផុតទឹកដោះម្តាយ រឹតតែបៅយូរ…រឹតតែល្អCDC សហរដ្ឋអាមេរិកបានសឹក្សាស្រាវជ្រាវរកឃើញថា ក្មេងដែលបានបៅទឹកដោះម្តាយយ៉ាងតិច 9 ខែនឹងមានឱកាសឆ្លងរោគនៅលើត្រចៀក បំពង់ក និងរន្ធច្រមុះតិចជាងក្មេងដែលបានបៅទឹកដោះម្តាយត្រឹមតែ 3 ខែដល់ទៅ 1 ភាគ 3 ឬជិតពាក់កណ្តាលឯណោះ។
ក្រៅពីនេះនៅមានការសឹក្សារស្រាវជ្រាវពីការឈឺថ្កាត់ប្រៀបធៀបរវាងក្មេងដែលបៅទឹកដោះម្តាយត្រឹមតែ 4 – 6 ខែ ជាមួយនឹង 6 ខែឡើងទៅទៀតផងថា ក្មេងដែលបានបៅទឹកដោះម្តាយ 6 ខែឡើងទៅនោះនឹងមានឱកាសឈឺថ្កាត់តិចជាងក្មេងដែលបៅទឹកដោះម្តាយត្រឹមតែ 4 – 6 ខែ ដូចខាងក្រោមនេះ ៈ
ជំងឺ/ការឈឺថ្កាត់ បៅទឹកដោះម្តាយ 4 – 6 ខែ បៅទឹកដោះម្តាយ 6 ខែឡើងទៅ
រលាកសួត ឱកាសក្នុងការឈឺថ្កាត់ 6.5% ឱកាស់ក្នុងការឈឺថ្កាត់ 1.6%
ផ្តាសាយ ឱកាសក្នុងការឈឺថ្កាត់ 45% ឱកាសក្នុងការឈឺថ្កាត់ 41%
រលាកក្នុងត្រចៀក ឱកាសក្នុងការឈឺថ្កាត់ 20% ឱកាសក្នុងការឈឺថ្កាត់ 10%
សម្រាប់អ្នកម្តាយបច្ចុប្បន្នដែលត្រូវធ្វើការផង ចិញ្ចឹមកូនផងនោះ អាចជារឿងពិបាកបន្តិចក្នុងឱ្យកូនតូចបៅទឹកដោះរហូតគ្រប់ 6 ខែ ឬច្រើនជាងហ្នឹងនោះ តែដោយសារសេចក្តីស្រឡាញ់ និងថាមពលនៃភាពជាម្តាយ នឹងធ្វើឱ្យយើងគិតរិះរកវិធីដែលស័ក្តិសមសម្រាប់ការចិញ្ចឹមកូនដោយទឹកដោះម្តាយឱ្យបានយូរបំផុតដែរ។
រយៈពេលបំបៅដោះកូនរបស់យើងមិនគួរប្រៀបធៀបជាមួយអ្នកម្តាយដទៃទៀតនោះទេ គួរយកអ្វីដែលស័ក្តិសមជាមួយគ្រួ
សាររបស់យើង ព្រោយើងជឿថា យ៉ាងណាៗក៏អ្នកម្តាយគ្រប់គ្នានឹងព្យាយាមយ៉ាងពេញទំហឹងដើម្បីអ្វីដែលល្អបំផុតសម្រាប់កូនតូចសម្លាញ់ចិត្តស្រាប់ហើយដែរ៕