នៅពេលដែលកូនរបស់អ្នកឈឺ គឺចៀសមិនផុតពីត្រូវការថ្នាំព្យាបាលនោះទេ ក៏ប៉ុន្តែតើអ្នកចេះបញ្ចុកថ្នាំទារកហើយឬនៅ? ប្រសិនបើទារកមានអយុតិចជាងមួយឆ្នាំ អ្នកប្រហែលជាត្រូវប្រើសឺរ៉ាំងហើយ។
មុនពេលបញ្ចុកថ្នាំតាមវេជ្ជបញ្ជា អ្នកត្រូវដំថ្នាំឲ្យម៉ត់ និងបន្ថែមទឹកដោះម្តាយបន្តិចដើម្បីឲ្យថ្នាំរលាយ រួចចាក់បញ្ចូលទៅក្នុងសឺរ៉ាំង។ បន្ទាប់មកអ្នកត្រូវប្រើសឺរ៉ាំងដាក់ចូលទៅក្នុងថ្ពាល់ទារកយ និងបាញ់ថ្នាំយឺតៗ ដើម្បីឲ្យទារកងាយស្រួលក្នុងការលេប។
ប្រសិនបើទារកមិនព្រមបើកមាត់ អ្នកត្រូវប្រើម្រាមដៃពីរដាក់ចូលក្នុងមាត់របស់អ្នកសងខាង ហើយបាញ់ថ្នាំបញ្ចូល។ តែប្រសិនបើរាល់ពេលបញ្ចុកថ្នាំ ទារកក្អួតចេញមកអស់ អ្នកត្រូវតែនាំពួកគេទៅជួបគ្រូពេទ្យហើយ៕
សូមទស្សនាវីដេអូដែលអ្នកជំនាញបង្ហាញដូចខាងក្រោម៖