ហេតុអ្វី ម្ដាយត្រូវរុំខ្លួនឲ្យទារកទើបនឹងកើត?

0
169
baby and mom in Cambodia

ការរុំកន្សែង ឬ ក្រណាត់ជុំវិញខ្លួនទារក ជាវិធីសាស្រ្ដល្អបំផុត សម្រាប់ទារកដែលទើបចាប់កំណើតដំបូង ព្រោះទារកទើបនឹងកើត នៅមិនទាន់សម្របខ្លួនទៅតាមបរិយាកាសលោកខាងក្រៅបានទេ អ៊ីចឹងហើយទើបតម្រូវឲ្យរុំក្រណាត់ ឬកន្សែងជុំវិញខ្លួនទារក ដូចនៅក្នុងពោះម្ដាយ ហើយនេះជាវិធីសាស្រ្ដមួយ ដែលជួយឲ្យទារកគេងបានយ៉ាងងាយស្រួល នឹងបន្ថយអារម្មណ៍តានតឹង យំច្រើនរបស់ទារកបានដូចគ្នា ។
baby and mom in Cambodia

អ្នកជំនាញក្នុងការថែរក្សាទារក និងក្មេងៗ បាននិយាយថា ” ក្មេង ទារក ដែលបានប្រើក្រណាត់រុំខ្លួន អាចជួយឲ្យដេកលក់ស្រួល និងកាត់បន្ថយអារម្មណ៍តក់ស្លុត ឬកន្រ្ទាក់ ខណៈពេលគេង ព្រោះនៅខែដំបូង ក្មេងនៅមិនទាន់សម្របខ្លួនទៅនិងបរិយាកាសខាងក្រៅបានទេ ការរុំខ្លួនកូនត្រូវតែមានភាពល្អិតល្អន់ នឹងមានសុវត្តិភាពបំផុត ។ ខាងក្រោមនេះជាមូលហេតុ នឹងវិធីសាស្ត្ររុំខ្លួនកូនបានត្រឹមត្រូវ ដែលអ្នកម្ដាយត្រូវយល់ដឹង ៖

១/ ពេលរុំកូនហើយត្រូវឲ្យគេងបានត្រឹមត្រូវ ហាមចាប់កូនផ្ដេសផ្ដាស់
វិធីនេះជាវិធីដែលមានប្រសិទ្ធភាពបំផុត ចំពោះទារកដែលមានអាការៈគេងមិនស្ងប់ មិនត្រូវដាក់កូនឲ្យគេងខុសធម្មតា ឬ តាមអាការៈ SIDS ដែលជាវិធីគេងរបស់ក្មេង ធ្វើឲ្យដកដង្ហើមមិនរួច រហូតដល់ស្លាប់ឡើយ ។

២/ មិនត្រូវរុំខ្លួនកូនណែនខ្លាំង
ទារកតែងពង្រះខ្លួនជានិច្ចជាកាល ជើង និងដៃ គឺនៅខ្ចីណាស់ ប្រសិនបើរុំខ្លួនតឹងណែនពេក ក្មេងមិនអាចពង្រះខ្លួនបានឡើយ ហើយងាយនឹងភ្ញាក់ ក៏អាចមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អាវៈយាវៈក្មេង ។

៣/ ត្រូវបញ្ឈប់ការរុំខ្លួន ក្រោយបាន ២ខែ
អ្នកជំនាញបានពោលថា ទារកអាចរុំខ្លួនបានត្រឹមរយៈពេល ២ខែ តែប៉ុណ្ណោះ ព្រោះរាងកាយរបស់ក្មេងចាប់ផ្ដើមធំហើយ ហើយអាចគេងបានស្កប់ដោយមិនចាំបាច់ជួយរុំខ្លួនទៀតឡើយ អ្នកអាចសង្កេតបានថា កូនអាចគេង នឹងបង្វែរខ្លួនបានល្អ ដោយខ្លួនឯងហើយ ដូច្នោះមិនចាំបាច់រុំខ្លួនក្មេងទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here