មនុស្សជាច្រើនតែងតែឆ្ងល់ថា តើទ្វារមាសរបស់មនុស្សស្រីធូររលុងទេ បន្ទាប់ពីសម្រាកកូនតាមបែបធម្មជាតិ?
លោកវេជ្ជបណ្ឌិត Prakash Kothari នៅទីក្រុង មុមបៃ មានប្រសាសន៍ថា ទ្វារមាសរបស់មនុស្សស្រីត្រូវតែរលុប។ ព្រោះទារកដែលត្រូវរុញច្រានចេញមកមានទំហំធំជាង ហើយដាក់សម្ពាធទៅលើសាច់ដុំទ្វារមាស ដែលបណ្តោលឲ្យមានភាពយឺតខ្លាំង។ ប៉ុន្តែភាពរលុងនៃទ្វាមាសនេះ យ៉ាងយូរពី៣ទៅ៦ខែ នឹងជាសះស្បើយឡើងវិញ ក៏ប៉ុន្តែវាមិនដូចដើម១០០ភាគរយនោះទេ លុះត្រាតែអ្នកចេះធ្វើលំហាត់ប្រាណខ្ជិបសាច់ដុំទ្វារមាសបន្ថែម។ វិធីនេះគ្មានអ្វីពិបាកឡើយ គ្រាន់តែរៀងរាល់ពេលបទជើងតួចរួចអ្នកត្រូវព្យាយាមប្រឹងខ្ជិបសាច់ដុំទ្វារមាសឲ្យបាន១៥ទៅ២០ដង។ សូមព្យាយាមអនុវត្តវិធីខ្ជិបសាច់ដុំនេះរយៈពេល៨សប្តាហ៍ ទ្វារមាសរបស់អ្នកនឹងតឹងណែនឡើងវិញ ហើយអាចត្រៀមខ្លួនក្នុងការរួមភេទបានហើយ៕