ច្រៀងបំពេកូន ធ្វើឱ្យកូនឆ្លាត ម្តាយមានសេចក្តីសុខ

0

តើអ្នកម្តាយទាំងឡាយធ្លាប់សង្កេតដែរឬទេថា ហេតុអ្វីបានចាស់ៗបុរាណផ្តល់ភាពសំខាន់លើការច្រៀងបំពេកូនតូច? យើងអាចសង្កេតឃើញបានតាមរយៈបទបំពេកូនដែលនៅសេសសល់មកដល់ពេលបច្ចុប្បន្ននេះ អ្នកខ្លះនិយាយថា មកពីសម័យមុននៅមិនទាន់មានឧបករណ៍ទាន់សម័យ ទើបបទចម្រៀងបំពេកូនក្លាយជាវិធីតែមួយគត់ក្នុងកាេធ្វើឱ្យកូនតូចបានគេងលក់យ៉ាងសប្បាយ និងមានសេចក្តីសុខ។ ការពិតទៅ បទចម្រៀងបំពេកូនមិនបានផ្តល់ប្រយោជន៍ចំពោះតែទារកប៉ុណ្ណោះទេ តែនៅផ្តល់ប្រយោជន៍ចំពោះអ្នកម្តាយយ៉ាងច្រើនទៀតផង។ យើងនាំគ្នាតាមដានជាបន្តទៀតថា នៅរៀងរាល់ថ្ងៃដែលយើងច្រៀងបទបំពេឱ្យកូនស្តាប់នោះ តើអ្នកណាទទួលបានប្រយោជន៍អ្វីខ្លះ?

ចំពោះកូនតូច ៈ ស្តាប់បទច្រៀងបំពេ នឹងឆ្លាត ហើយរឹងប៉ឹងមាំមួន
ស្ថិតក្នុងវ័យដែលទើបនឹងកើតចេញមកភ្លាមនោះ ទារកដែលទើបនឹងបើកភ្នែកមើលពិភពលោកនេះនឹងមានទាំងក្តីភ័យខ្លាច
ក្តីបារម្ភកង្វល់ និងមិនទុកចិត្តពិភពលោកមួយនេះ ដោយសភាវជុំវិញខ្លួនដែលនៅមិនទាន់ស៊ាំធ្លាប់នេះ មានតែសម្លេងបទចម្រៀង និងទំនុកបទច្រៀងបំពេកូននេះហើយដែលជួយធ្វើឱ្យទារកមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តឡើងវិញនោះ ជាពិសេសនៅពេលដែលវាជាសម្លេងរបស់ម្តាយខ្លួនផងនោះ ក្តីភ័យខ្លាចទាំងឡាយនោះនឹងរលាយបាត់អស់ ក្លាយជាក្តីកក់ក្តៅក្នុងចិត្តជំនួសវិញ។

កូនតូចដែលបានស្តាប់ម្តាយច្រៀងបំពេ នឹងគេងលក់យ៉ាងស្រួល និងលង់លក់ខ្លាំងជាងការគេងតែម្នាក់ឯង ដែលរឹតតែគេងលក់បានខ្លាំងប៉ុនណា ការវិវឌ្ឍន៍របស់ខួរក្បាល និងភាពរឹងប៉ឹងមាំមួនរបស់រាងកាយនឹងរឹតតែមានខ្លាំងឡើងប៉ុននោះដែរ។ មានការងារស្រាវជ្រាវវិភាគទាំងនៅក្នុងប្រទេស និងក្រៅប្រទេសមួយរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តនៅទីក្រុងញូវយ៉កបានធ្វើការអះអាងថា ការច្រៀងបទចម្រៀងបំពេកូននឹងធ្វើឱ្យប្រព័ន្ធបេះដូង និងប្រព័ន្ធដកដង្ហើមរបស់ទារកធ្វើការបានកាន់តែល្អឡើងទៀតផង។

ក្នុងអំឡុងពេលដែលបទចម្រៀងត្រូវបានច្រៀងបំពេនោះ គឺជាពេលវេលាដែលកោសិកាផ្សេងៗក្នុងរាងកាយរបស់កូនកំពុង
កជារូបរាង និងអភិវឌ្ឍ ការចងចាំតូចមួយបានកើតឡើងយ៉ាងសន្សឹមៗខណៈដែលយើងសុទ្ធតែមិនដឹងខ្លួនថា សម្លេងច្រៀងទាំងនោះបានក្លាយជាវត្ថុជុំវិញខ្លួនមួយសម្រាប់ការរៀនយល់ដឹងរបស់កូនដែលវាបានក្លាយជាហេតុផលមួយដែលថា រឹតតែកូនបានស្តាប់ម្តាយច្រៀងបំពេញឹកញាប់ប៉ុនណា កូនរឹតតែអាចចេះបែងចែកសម្លេងម្តាយចេញពីសម្លេងរបស់អ្នកដទៃបានកាន់ខ្លាំង និងលឿនប៉ុននោះដែរបទបំពេកូនបានទទួលនូវការសឹក្សាស្រាវជ្រាវជាយូរមកហើយថា មានផលដល់ការសាងសម្ពនភាពដ៏ស៊ីជម្រៅរវាងម្តាយ និងកូន និងជួយអភិវឌ្ឍខាងផ្លូវចិត្តឱ្យកាន់តែរឹងមាំឡើង នោះគឺ ការដែលទារកនឹងមានអត្តចរឹករួសរាយ អារម្មណ៍ល្អ មានទំនុកចិត្ត និងមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលបានឮសម្លេងច្រៀងបំពេរបស់ម្តាយ។ ការសឹក្សាស្រាវជ្រាវនៅបានរកឃើញទៀតថា កូនដែលបានស្តាប់ម្តាយច្រៀងបំពេជាប្រចាំ នឹងធ្វើឱ្យកាន់តែឆាប់ចេះនិយាយ យល់ពីវាក្យស័ព្ទបានល្អ និងឆ្លើយតបការទំនាក់ទំនងបានល្អទៀតផង។

ក្រៅពីនេះ ការបានស្តាប់បទច្រៀងបំពេញឹកញាប់ នៅធ្វើឱ្យកូនតូចមានអារម្មណ៍ស្រឡាញ់សម្លេងបទភ្លេងដែលអាចក្លាយទៅជាមាននិស្ស័យស្រឡាញ់តូរ្យតន្រ្តី ស្រឡាញ់ការច្រៀងនៅពេលធំឡើងបានទៀតផង។

ចំពោះអ្នកម្តាយ ៈ ច្រៀងបទបំពេកូន អ្នកម្តាយសុខកាយសប្បាយចិត្ត គ្មានរោគាសម្លេងអឺងអើុយចេញពីបំពង់ករបស់អ្នកម្តាយ មិនថាច្រៀងពិរោះ ឬមិនពិរោះ ឬចាំទំនុកច្រៀងបានច្រើនតិចប៉ុនណានោះទេតែបទចម្រៀងដែលម្តាយច្រៀងបំពេឱ្យកូនស្តាប់នោះប្រៀបដូចជាការសាងប្រព័ន្ធការពារជំងឺដល់កូន ហើយសម្រាប់អ្នកម្តាយវិញនោះគឺជាការផលិតសារធាតុអាហារដ៏ល្អដល់រាងកាយដូចគ្នា។

អ្នកម្តាយដែលច្រៀងបំពេកូនជាប្រចាំ នឹងបានទទួលការស្នងតបពីខួរក្បាលឱ្យបញ្ចេញសារធាតុនៃសេចក្តីសុខចេញមក
ក្រោយពីច្រៀងបទបំពេកូនបានមួយស្របក់មក អ្នកម្តាយនឹងបានដឹងថា អាការនឿយល្វើយ តានតឹងធុញថប់ដែលបណ្តាលមកពីបន្ទុកដ៏ធ្ងន់ធ្ងរនោះ នឹងធូរស្រាលឡើងជាបណ្តើរៗ ក្តីវិតក្កកង្វល់នឹងត្រូវរលាយអស់បន្តិចម្តងៗ អារម្មណ៍របស់អ្នកម្តាយនឹងស្រស់ស្រាយឡើងវិញដោយមិនដឹងខ្លួន។

សម្រាប់អ្នកម្តាយដែលមានសភាវសោកសៅក្រោយពេលប្រសូតបុត្រនោះ គឺជាក្រុមមុខសញ្ញាដំបូងគេដែលគួរតែហ្វឹកហាត់
រៀនច្រៀងបទបំពេកូន ព្រោះការបានបញ្ចេញសម្លេងច្រៀង ការរាប់ចង្វាក់ ការយោគខ្លួនទៅមកតិចៗនេះហើយ គឺជាឱសថព្យាបាលអាការសោកសៅបានយ៉ាងល្អ។ បទបំពេកូនដែលមានទំនុកបទស្រទន់ផ្អែមពិរោះ នឹងជួយឱ្យអ្នកម្តាយបានទម្លាយក្តីសោកសៅចេញបានយ៉ាងយឺតៗម្តងបន្តិចៗរហូតត្រឡប់មកជារីករាយស្រស់ស្រាយឡើងវិញនៅទីបំផុត។

វិធីការបំពេកូនដែលល្អបំផុតនោះគឺ ការឱបកូននៅក្នុងរង្វង់ដៃជាប់នឹងដើមទ្រូង ច្រៀងបំពេតិចៗរហូតដល់កូនលង់លក់
បន្ទាប់ពីនោះសឹមដាក់ចុះថ្នមៗនៅលើពូករបស់កូន និងច្រៀងបំពេបន្តទៀតមួយស្របក់ កូនតូចនឹងគេងលក់ទៅព្រមជាមួយនឹងសេចក្តីសុខ គឺក្នុងអំឡុងពេលនេះឯងដែលប្រព័ន្ធប្រសាទរបស់កូននឹងបានទទួលការជំរុញ និងអភិវឌ្ឍ ចំណែកអ្នកម្តាយខ្លួនឯងក៏បានដឹងពីភាពកក់ក្តៅ និងបានដឹងពីក្តីស្រឡាញ់ដែលខ្លួនមានចំពោះកូនដែរ។
អ្វីទាំងអស់នេះ នឹងនាំនូវអារម្មណ៍ល្អៗមកដល់ខ្លួនឯង ដល់ក្រុមគ្រួសារ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាបន្តដោយកម្លាំងចិត្តក្នុងការធ្វើឱ្យជីវិតនាថ្ងៃខាងមុខទៀតកាន់តែល្អប្រសើរឡើងប្រកបដោយសេចក្តីសុខទៀតផង៕