ឪពុកម្តាយគ្រប់រូបគួរតែចាំថា ទឹកដោះម្តាយគឺជាអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកក្រោម១ឆ្លាម ដូច្នេះមិនគួរបន្ថែមទឹកផ្លែដល់ពួកគេទៀតឡើយ ព្រោះវាអាខ្វះជាតិសរសៃ ហើយធ្វើឲ្យទារកឡើងទទម្ងន់ថែមទៀត នេះបើតាមការណែនាំរបស់អ្នកជំនាញ។
បើយោងតាមអ្នកជំនាញបានបង្ហាញថា ទឹកផ្លែឈើស្រស់ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សវ័យ១ឆ្នាំឡើងទៅ ព្រោះវាជារបបអហារដែលអាចជួយថែរក្សាតុល្យភាពរាងកាយបានល្អ។ តែទោះជាយ៉ាងណាអ្នកគួរតែកំណត់ចំពោះកុមារតូចៗដែលមានអាយុចាប់ពី ១ដល់៣ឆ្នាំ គួរតែផ្តល់ ១១.៣ក្រាម ក្នុងមួយថ្ងៃបានហើយ។ ប្រសិនបើអ្នកបណ្តោយឲ្យពួកគេទទួលទានច្រើនពេក ជាតិកាបូនអ៊ីដ្រាត នឹងបំផ្លាញ់ធ្មេញ នាំឲ្យឆាប់ពុក ឬដង្កូវស៊ីជាដើម។
ផ្ទុយទៅវិញសម្រាប់កុមារដែលក្រោមអាយុ១ឆ្នាំគួរតែទទួលទានទឹកដោះម្តាយវិញ ព្រោះវាមានជាតិខ្លាញ់ទាប មានជាតិទឹកគ្រប់គ្រាន់ ហើយគ្មានជាតិស្ករដែលធ្វើឲ្យឡើងទម្ងន់ដូចទឹកផ្លែឈើឡើយ៕