អាហារ​ដែល​អ្នក​ម្ដាយ​គូរ​ទទួលទាន​ក្រោយពេល​ប្រសូត្រ​បុត្រ​រួច

0
1

នៅក្នុង​សង្គម​ខ្មែរ មាន​តំណម​ជាច្រើន​សម្រាប់​ស្ត្រី​ដែល​ទើប​ប្រសូត្រ​បុត្រ​រួច​ជាពិសេស​គឺ​អាហារ ព្រោះ​វា​ជា​រឿង​សំខាន់​ខ្លាំងណាស់ ដោយហេតុថា អាហារ​ដែល​អ្នក​ម្ដាយ​បាន​ញ៉ាំ​គឺ​វា​ជះឥទ្ធិពល​ដល់​ទារក​តាមរយៈ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង ដូច្នេះ​គួរតែ​ទទួលទាន​អាហារ​ដើម្បី​សុខភាព ដែល​ល្អ​ចំពោះ​រាងកាយ​ខ្លួនឯង និង​ដើម្បី​ទារក។

ជាទូទៅ​ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អ្នក​ម្ដាយ​គួរ​ទទួលទាន​អាហារ​គ្រប់​ទាំង 5 ប្រភេទ ដូចជា​អាហារ​ប្រភេទ ប្រូតេអ៊ីន បន្លែស្រស់ ផ្លែឈើ (សារធាតុ​រ៉ែ និង​វិ​តា​មីន) និង​ដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ ទឹក ដើម្បីឱ្យ​រាងកាយ​របស់​អ្នក​ម្តាយ​ក្រោយពេល​ប្រសូត​បាន​សះស្បើយ​ត្រឡប់​ទៅរក​សភាវ​ប្រក្រតី​វិញ​បាន​យ៉ាង​ឆាប់រហ័ស។

អាហារ​ដែល​សម្បូរ​ដោយ ប្រូតេអ៊ីន មានដូចជា សាច់​ត្រី ស៊ុត ទឹកដោះ សណ្តែក ជា​អាហារ​ដែល​ជួយ​ឃុំគ្រង​ឱ្យ​រាងកាយ​ធ្វើការ​បាន​តាម​ប្រក្រតី ជួសជុល​ផ្នែក​ដែល​សឹក​រេច​រិល និង​ជួយ​ស្តារ​សភាព​ស្បូន ជួយ​ឱ្យ​ស្នាម​ដេរ​កាន់តែ​ឆាប់​ស្ងួត​ឡើង​ផង។

អាហារ​ប្រភេទ​ថ្លើម និង​គ្រឿងក្នុង​សត្វ (សង្កត់ធ្ងន់​លើ​សារធាតុ​ដែក) ព្រោះ​ក្រាយ​ការ​ប្រសូត អ្នក​ម្តាយ​ថ្មោងថ្មី​បាត់បង់​ឈាម​អស់​ច្រើនណាស់ ទើបត្រូវ​ការ​អាហា​រដែ​ល​ផ្តល់នូវ​សារធាតុ​ដែក​ច្រើន​ជាពិសេស ដើម្បី​ការពារ​សភាវ​លោហិត​ស្លេក ជួយ​ឱ្យមាន​កម្លាំង​មិន​ទន់​ល្វើយ។ សារ​ធាតុដែក​នៅក្នុង​អាហារ​ក្រោយពេល​ប្រសូត​ប្រភេទ​ថ្លើម និង​គ្រឿងក្នុង​សត្វ​នេះ​នៅ​ជួយ​បង្កើន​គ្រាប់​ឈាម​ថ្មី​មក​ជំនួស​គ្រាប់​ឈាម​ដែល​បាត់បង់​ទៅក្នុង​អំឡុងពេល​ប្រសូត ក្រៅពីនេះ​អាហារ​ដែលមាន​សារធាតុ​ដែក​ដែល​គួរ​ញ៉ាំ​បន្ថែម​មានដូចជា ស៊ុត​ក្រហម បន្លែ​ស្លឹក​បៃតង គ្រាប់សណ្តែក​ស្ងួត និង​គ្រាប់ល្ង។

អាហារ​សម្បូរ​វីតាមីន C ដូចជា ផ្លែក្រូច ប៉េងប៉ោះ ត្របែក ក្រូចឆ្មារ នឹង​សម្បូរ​ទៅដោយ​វិ​តា​មីន C ដែល​ជួយ​ឱ្យ​រាងកាយ​អាច​បឺត​ជ្រាប​យកសារ​ធាតុ​ដែល​កាន់តែ​ល្អ​ឡើង ក្រៅពីនេះ​នៅក្នុង​បន្លែស្រស់ និង​ផ្លែឈើ​នៅមាន​កាក​សរសៃ ដែល​ជួយ​ក្នុង​រឿង​ប្រព័ន្ធ​ការ​បន្ទោបង់​ឱ្យ​អ្នក​ម្តាយ​ថ្មោងថ្មី​មិន​ទល់លាមក និង​ត្រឡប់មក​បន្ទោបង់​ដូច​ប្រក្រតី​បាន​ទៀតផង។

ទឹក គឺជា​អ្វីដែល​អ្នក​ម្តាយ​ទើប​ប្រសូត​បុត្រ​ហើយថ្មីៗមិនអាច​ព្រងើយកន្តើយ​បានឡើយ គួរ​ញ៉ាំ​ទឹកស្អាត​ឱ្យ​យ៉ាងតិចណាស់​មួយថ្ងៃ 8 កែវ ព្រោះ​ទឹក​គឺជា​ចំណែក​ផ្គុំ​ដ៏​សំខាន់​មួយ​របស់​កោសិកា និង​ជាលិកាផ្សេងៗ ជួយ​ឱ្យ​កម្មវិធីផ្សេងៗក្នុង​រាងកាយ​ធ្វើការ​បាន​យ៉ាង​រលូន។ ទឹក​ដែល​យើង​ញ៉ាំ​អាច​ស្ថិតក្នុង​រូប​បែប​ជា ទឹក​ឱសថ​បុរាណ​ដើម្បី​សុខភាព ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ស៊ុប​ក៏បាន តែ​ព្យាយាម​ចៀសវាង​ពី​ទឹក​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ព្រោះ​អ្នក​ម្តាយ​ក្រោយពេល​ប្រសូត​ត្រូវការ​សម្រក​ទម្ងន់​ឱ្យ​ត្រឡប់​ទៅរក​សភាវ​ប្រក្រតី​វិញ ដូច្នេះ​បើ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​ច្រើន​អាច​នឹង​ធ្វើឱ្យ​ទម្ងន់​ខ្លួន​កើនឡើង​បាន។

ចំណាំ៖ អាហារ​គួរ​ប្រយ័ត្ន​មួយ​គឺ ចៀសវាង​ពី​អាហារ​ដែលមាន​គ្រឿងទេស​ច្រើន ព្រោះ​ក្លិន និង​រសជាតិ​របស់​អា​ហារ​ទាំងនេះ​អាច​បញ្ជូន​ទៅដល់​កូនតូច​បាន​តាមរយៈ​ទឹកដោះ របស់​ដែល​គួរតែបញ្ឈប់​តែ​ម្តងនោះ​គឺ ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ស្រាថ្នាំ ទឹកតែ កាហ្វេ និង​បើ​ត្រូវ​ប្រើ​ថ្នាំ គួរតែ​ស្ថិតនៅ​ក្នុងការ​មើលថែរ​បស់​លោកគ្រូ​ពេទ្យ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here