កូន​កើតមក​គ្មាន​ច​ញ្ចើ​មមែ​ន​ទេ អស់​បញ្ហា​នៅពេល​អាន​អត្ថបទ​នេះ​រួច

0
1

តាំងពី​បុរាណកាល​មក មនុស្ស​ចាស់​បុរាណ​មាន​ជំនឿ​ដូចគ្នា​ថា ទារក​ដែល​កើតមក​គ្មាន​ច​ញ្ចើ​ម តែ​ធំ​ឡើង​ស្រាប់​តែមាន​ច​ញ្ចើ​ម​ខ្មៅ​ក្រាស់ ព្រោះ​ដោយសារ​យក ផ្កា​អមតៈ យកមក​គូរ​នៅលើ​ច​ញ្ចើ​ម​របស់​ទារក អ៊ីចឹង​ហើយ​ការសង្ស័យ​ទៅ​អ​បិ​យ​ជំនឿ​នេះ រមែង​តែង​កើតមានតៗគ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ដាច់​សោះ ជាពិសេស​ក្រុម​អ្នក​នៅតាម​ទីជនបទ ។

 

រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ Baby and Mom ( មាតា និង ទារក ) នឹង​បកស្រាយ​ចម្ងល់​នេះ​តាមរយៈ​គេហទំព័រ​របស់ អ្នកជំនាញ​ដែល​បានចេញ​ផ្សាយ​ក្រោយ​ធ្វើការ​ពិសោធន៍​លើ វត្ថុ​ធាតុ និង​សារធាតុ ដែលមាន​នៅក្នុង ផ្កា​អមតៈ ។

 

សម្រាប់​ប្រភេទ​ផ្កា​អមតៈ ត្រូវបាន​គេ​ចាត់ជា​ឱសថ​បុរាណ​មួយ​ប្រ​ទេ​ភ ដែល​អ្នកស្រាវជ្រាវ​បាន​ពិសោធន៍​ឃើញ​ង​ថា នៅក្នុង​ផ្កា​អមតៈ​គឺមាន​នូវ​សារធាតុ Anthocyanin ជា​សារធាតុ​ម្យ៉ាង ដែលជា​ជំនួយការ​ព្យាបាល​សរសៃ​រសក់ និង រោម​នៅលើ​ស្បែក​ឲ្យ​មាន​សំណើម និង​រស់​រវើក ព្រមទាំង​បំ​រ៉ុង​បំប៉ន​សរសៃ​រស​ក់បាន​ល្អ ជាពិសេស​វា​ជាក​ង្កើ​ត​សរសៃរ​សក់​ថ្មី​បាន​ផងដែរ ។

អ្នកជំនាញ​និយាយថា វិធីសាស្ដ្រ​ងាយ​ក្នុង​បណ្ដុះ​រោម​ច​ញ្ចើ​ម​ទារក​ឲ្យ​បាន​ស្អាត ដោយ​គ្រាន់តែ​យក​ស្រទាប់ផ្កា​អមតៈ ចំនួន ៦ ទៅ ៧ ស្រទាប់ លាង​ទឹក​អោយ​ស្អាត ហើយ​យកមក​ញី​លើ​គំនូស​ច​ញ្ចើ​ម​កូន នៅពេលដែល​កូន​គេង​លក់ រួច​ទុកចោល​រយៈពេល ១ ទៅ ២ ម៉ោង ការធ្វើ​បែបនេះ ៤ ទៅ ៥ដង នេះ​អ្នក​ម្ដាយ​គ្រប់ និង​បានឃើញ​លទ្ធផល​សម្រេច​ដូច​ក្ដី​ប្រាថ្នា ។

 

 

គួរបញ្ជាក់​ផងដែរ​ថា ពុំទាន់​មានការ​បកស្រាយ​ណាមួយ​ប្រាកដថា ផ្កា​អមតៈ អាចជា​ឱសថ​ព្យាបាល​អ្នក​ទំពែក​សក់​បានឡើយ តែ​លោកអ្នក​អាច​សាកល្បង​ញី​ផ្កា​មួយ​នេះ​បាន ដោយ​គ្មាន​ការ​ប្រ​តិ្ត​កម្ម​ណាមួយ​កើតមាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here