ជំនឿបុរាណលោកពោលថា ស្ដ្រីដែលយកកូនចេញ ជាស្ដ្រីមានព្រាយកាន់នៅក្នុងខ្លួន ខ្លះទៀតថា ជាប្រភេទពួកព្រាយ អាប បិសាចដែលស្ថិតនៅក្នុងវិញ្ញាស្ដ្រីនោះ ។ យ៉ាងណាក៏ដោយស្រីដែលយកកូនចេញហើយ ចាស់ៗថា នឹងមានបានកម្មដូចជា ៖
- ឈឺចាប់ដល់ស្លាប់
- ជីវិតមានរឿងអភិមង្គល គ្មានថ្ងៃល្អប្រសើ
- បាបធ្ងន់រែកទូល
- រស់នៅជាមួយគូរស្នេហ៍មិនបានយូរអង្វែង
- មានបញ្ហាក្នុងជីវិតរហូត
- រកស៊ីមិនឡើង
- មានគ្រោះជាប់បាំងមុខ
- រាសីស្រុតជានិច្ច
- ស្លាប់តៃហោង
ប្រការទាំងនេះ ជាបាបកម្មដែលចាស់ៗបានផ្ដែផ្ដាំកូនចៅតាមជំនឿបុរាណ ។
ចំពោះការអហោសិកម្ម និងការខមាទោសចំពោះកូនដែលបានយកចេញ ឲ្យគេចផុតពីបាបកម្មទាំងពួង អ្នកត្រូវធ្វើតាមវិធីខាងក្រោម ៖
១.ត្រូវទិញតុក្កតាតូចៗមកពីរ ប្រុសមួយ ស្រីមួយ ដែលសន្និដ្ឋានថាជាខ្លួនរបស់កូន ព្រោះនៅពេលយកកូនចេញ គឺគ្រានោះកូនមិនទាន់មានរាងកាយនៅឡើយ ត្រូវបួងសួងថា ជាកូនស្រី ឬកូនប្រុស តាមតុក្កតា ព្រោះយើងមិនដឹងថា កូននៅក្នុងផ្ទៃមានភេទអ្វីឡើយ អ៊ីចឹងត្រូវឧប្បកិច្ចទាំងពីរភេទ ដោយដាក់ឈ្មោះ និងត្រកូលឲ្យតុក្កតាជាកូនរបស់អ្នក ។
២.ត្រូវថ្វាយ ធូប ទាន ១ ឈុត ផ្កា ៥ ពណ៌ ឧបករណ៍គ្រឿងទារកជាឈុត ដូចជា សាប៊ូ កន្សែង ខោអាវ ទឹកអប់ ម្ស៉ៅ ប្រដាប់លេង ពួក ភួយ ខ្នើយ ជាដើម ។ បន្ទាប់មកកុំភ្លេចឲ្យសោះ ទឹកដោះគោ ៦ កំប៉ុង ដែលតំណាងឲ្យ ត្រចៀក ច្រមុះ ភ្នែក អណ្ដាត កាយ ចិត្ត។
៣.ត្រូវដុត អំបិល ម្ទេសគ្រាម អង្ករ ក្រដាស់មាស ប្រាក់ ដើម្បីសុំផ្លូវខាងលោកវិញ្ញា ឲ្យកូនបានរកផ្លូវឃើញ ។
៤.ត្រូវថ្វាយ ឆ័ត្រ ១ គូ ស្បែកជើង ២ គូ, សម្លៀកបំពាក់កូនស្រី ១ឈុត (អាវ + សំពត់), សម្លៀកបំពាក់កូនប្រុស ១ ឈុត (អាវ + ខោ ) ដែលមានន័យថាពួកគេបានឧទ្ទិសឲ្យកើតជាថ្មីម្ដងទៀត ។
៥.ថ្វាយបច្ច័យព្រះសង្ឃចំនួនបួនអង្គ តាមសទ្ធាទាន។
៦. រៀបចំចង្អាន់ មានបង្អែម ចង្អាប ថ្វាយព្រះសង្ឃ ៤ អង្គ ដើម្បីឲ្យទ្រង់វេរទន្ទាទានបុណ្យតាមទិសធំៗទាំង ៤ ដើម្បីឲ្យកូនបានរកផ្លូវទៅចាប់ជាតិបាន ។
ជាចុងក្រោយ ត្រូវយកគ្រឿងដែលបានរៀបចំខាងលើ តាមលំដាប់ទី ១.២.៣.៤.៥ ដាក់ក្នុងចានដែកធំមួយ ចង់រុំជាមួយខ្សែអំបោះស នឹងមានផ្កាភ្ញី បណ្តុបនៅខាងលើ រួចវេរជាមួយព្រះសង្ឃ ដើម្បីរំងាប់ចិត្ត វិញ្ញាអាឃាតរបស់កូន ៕