បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់ រយៈពេល៦ខែ អាច​កាត់បន្ថយ​បញ្ហា​ធាត់​ជ្រុល​ចំពោះ​កុមារ

0

បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​បង្ហាញថា ការ​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់​តាំងពី​កំណើត រហូតដល់​អាយុ ៦ខែ អាច​កាត់បន្ថយ​ភាព​ធាតុ ឬ​លើស​ទម្ងន់​ជ្រុល​សម្រាប់​កុមារ។

អ្នកស្រាវជ្រាវ​បាន​តាមដាន ទៅលើ​កុមារ​ចំនួន ៣៨,០៣៩នាក់ បាន​បង្ហាញថា ទារក​ចាប់ផ្តើម​លើស​ទម្ងន់​នៅ​អាយុ៦ឆ្នាំ ដោយសារតែ​អ្នក​ម្តាយ​មិនបាន​ឲ្យ​បៅដោះ​តាំងពី​កំណើត ឬ​បៅ​តិចជាង ៦ខែ។

 

 

ការកើតឡើង​នៃ​ភាពធាត់ ចំពោះ​ទារក ចាប់ផ្តើម​កើនឡើង​នៅ​ទសវត្ស​ឆ្នាំ ១៩៧០ ទូទាំង​ពិភពលោក។ កុមារ​តែ​ធាត់​លើស​ទម្ងន់​ទាំងនោះ ភាគច្រើន​ប្រឈម​នឹង​បញ្ហា​សុខភាព តាំងពី​កុមារភាព រហូតដល់​ពេញវ័យ។

នេះហើយ ជា​មូល​ហេតុដែល​អ្នកជំនាញ​ជុំ​ឲ្យ​ម្តាយ​គ្រប់រូប ព្យាយាម​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់ យ៉ាងតិច​បំផុត​អាយុ ៦ខែ ដើម្បី​កាត់បន្ថយ​ភាពធាត់​លើស​ទម្ងន់​របស់​កុមារ៕

 

 

មាន​បញ្ហា​អ្វី ប្រសិនបើ​អ្នក​មិន​បំបៅ​ដោះ​កូន?

នៅក្នុង​កំឡុងពេល​ពរ​ពោះ ទឹកដោះ​នឹង​ការ​ការ​ផលិតឡើង​ដើម្បី​បំពេញតម្រូវការ​របស់​កូន​នៅពេលដែល​កើតមក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនបាន​បំបៅ​ដោះ​កូន តើ​មាន​បញ្ហា​អ្វី​កើតឡើង? ប្រសិនបើ​អ្នក​មិន​បំបៅ​ដោះ​កូន ការផលិត​ទឹកដោះ​នឹងមាន​ការធ្លាក់ចុះ ហើយ​ទីបំផុត​អាច​ឈានដល់​ចំណុច​មួយ ដែល​គ្មាន​ការផលិត​ទឹកដោះ​កើតមាន​ទៀតឡើយ។

 

តើ​រយៈពេល​ប៉ុន្មាន​ទើប​ទឹកដោះ​ឈប់​ផលិត?

ប្រសិនបើ​អ្នក​មិនបាន​បំបៅ​ដោះ​រយៈពេល ៦ទៅ៧ថ្ងៃ ការផលិត​ទឹកដោះ​នឹង​ធ្លាក់​ដល់​សូន្យ ដូច្នេះ​ទឹកដោះ​មិនអាច​ផលិត​បាន​ទៀតឡើយ។

ហេតុអ្វី​បានជា​ទឹកដោះ​ឈប់​ផលិត?

ការផលិត​ទឹកដោះ គឺ​អាស្រ័យ​ទៅតាម​តម្រូវការ​របស់​ទារក តែ​ប្រសិនបើ​ទារក​បៅដោះ​តិច ការផលិត​ទឹក​ក៏​ធ្លាក់ចុះ​ផងដែរ។

ហេតុអ្វី​ទឹកដោះ​ឈប់​ផលិត?

ប្រសិនបើ​អ្នក​ម្តាយ​មិន​បំបៅ​ដោះ​កូន​ទេ នោះ​រាងកាយ​នឹង​ស្រូប​យកជាតិ​ទឹក​ច្រើន ហើយ​បញ្ឈប់​ការផលិត​តែម្តង។

តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ទៅ?

ស្ត្រី​ខ្លះ​អាចមាន​ការឈឺចាប់​នៅលើ​សុដន់ បំពង​ក និង​រលាក​ដុស​ន់។

តើ​អ្នក​គួរ​ធ្វើ​អ្វី?

ដំណោះស្រាយ​ល្អ​បំផុត គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការសម្រេចចិត្ត​មិន​បំបៅ​ដោះ​កូន ព្រោះ​គ្រូពេទ្យ​អាច​ផ្តល់​ដំបូល​ន្មា​នល្អៗដើម្បី​ទប់ទល់ ឬ​ការពារ​ការជះឥទ្ធិពល​អាក្រក់ផ្សេង៕