កត្តាធំ២ចំណុច ធ្វើ​ឲ្យ​កូន​របស់​អ្នកក្រ​ពេញក្រមុំ ឬ​កំលោះ

0

នៅពេល​ពេញវ័យ​មនុស្ស​ប្រុស​តែងតែ​ផ្លាស់ប្តូរ​សំលេង ហើយ​កម្ពស់​ក៏​លូត​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ចំណែកឯ​មនុស្ស​ស្រី​វិញ​ដឹងថា​រយៈ​ការ​មក​រដូវ។ ទោះជា​យ៉ាងណា​ក្នុងករណី​ដែល​កូន​របស់​អ្នក​គ្រប់​វ័យ​ហើយ តែ​មិនទាន់​បង្ហាញ​សញ្ញា​ទាំងនេះ​ទៀត គឺជា​រឿង​ដ៏​គួរ​ឲ្យ​បានរ​ម្ភ​មួយ ដែល​អាណាព្យាបាល​គ្រប់រូប​គួរតែ​ប្រញាប់​នាំ​ពួកគេ​ទៅ​ម​ន្ទើ​រ​ពេទ្យ​ឲ្យ​បាន​ឆាប់។

 

តែ​មុននឹង​ប​ញ្ចូ​ន​ពួកគេ​ទៅ​មន្ទីរពេទ្យ អ្នក​គួរតែ​ដឹង​ពី​ហេតុផល​ដែល​ប​ណ្តោ​ល​ឲ្យ​ពួកគេ​ក្រពេញ​ក្រមុំ​ជាមុនសិន។

កត្តា​ទី១៖ ប្រសិនបើ​កូន​របស់​អ្នក​លើស​ទម្ងន់​ខ្លាំង ត្រូវ​ចាក់​វិធានការ​ក្មេ​ម្រកទ​ម្ង​ន់​ជាបន្ទាន់ ព្រោះ​វា​ជាដើម​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ភាព​ពេញវ័យ​របស់​ពួកគេ​ត្រូវ​ពន្យា​ពេល។

កត្តា​ទី២៖ ហ្សែ​ន ក៏​ជា​កត្តា​មួយ​ដែល​អា​ចប​ណ្តោ​ល​ឲ្យ​ភាព​ពេញវ័យ​ត្រូវមាន​ភាពយឺតយ៉ាវ​ផងដែរ។ ដូច្នេះ ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​លក្ខខណ្ឌ​បែបនេះ កូន​របស់​អ្នក​ច្បាស់​ជាមាន​ឱកាស​ក្រ​ពេញវ័យ​ខ្ពស់​ដូចគ្នា។

 

 

ក្រៅពី​កត្តា​ពីរ​យ៉ាងនេះ សូម្បីតែ​បញ្ហា​សុខភាពផ្សេងៗក៏​អា​ចធ​ញ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្រិន​មិន​ងាយ​ពេញវ័យ​ដែរ។ ដូច្នេះ​ប្រសិនបើ​កូន​របស់​អ្នកមាន​វ័យ ១៥ឆ្នាំ​ទៅហើយ នៅតែ​មិន​បង្ហាញ​សញ្ញា​ពេញវ័យ​ទៀត សូម​ប្រញាប់​ទៅ​ម​ន្ទើ​រ​ពេទ្យ​ជាបន្ទាន់៕