ហេតុអ្វីទារក អាយុ ១ ទៅ ៣ ខែឧស្សាហ៍យំខ្លាំង ?

0

ឪពុកម្ដាយមួយចំនួនប្រហែលជាចង់ដឹងថា ហេតុអ្វីបានជាកូនទើបតែកើតបាន ៣ ខែ ឧស្សាហ៍យំខ្លាំង រហូតដល់ពេលខ្លះយំមិនបាត់សោះ ទាំងយប់ទាំងថ្ងៃ ហើយមានពេលខ្លះទៀតទារកយំម្ដង ២ ម៉ោងជាប់គ្នាក៏បានដែរ។

 

 

បញ្ហាមួយនេះ គេហទំព័រ មាតា និង ទារក (Baby and Mom) សូមជម្រាបថា មានអាការៈពីរ យ៉ាងដែលបណ្ដាលឲ្យទារកស្រែកយំខ្លាំងរាល់ពេលគឺ ៖
១.កូនឃ្លាន ត្រូវអាហារ និងទឹក
២. កូនមានអារម្មណ៍មិនស្រណុកខ្លួន អាចមកពីមានអាការៈសើមផ្អាប់

នៅខណៈដែលទារកមានអាយុចាប់ពី ១ ទៅ ៣ ខែ កូនតូចរមែងតែងតែស្រែកយំជារឿយៗ តែអ្នកត្រូវតែសង្កេតថា កូនជាស្រលាញ់
របស់អ្នកមានអាការៈទាំងពីរខាងលើដែរឬទេ ? ប្រសិនបើអ្នកសង្កេតឃើញកូនខុសប្រក្រតីមិនដូច្នោះទេ នោះបញ្ជាក់ថា កូនរបស់អ្នកអាចមានអាការៈផ្សេងៗដូចជា ៖ ហើមពោះ តឹងច្រមុះ ច្អល់ពោះ ឬមានអាការៈក្ដៅក្បាល ជាដើម ។

 

 

តែយ៉ាងណាក្ដី លោកអ្នកជាឪពុកម្ដាយ គួរតែរំងាប់អារម្មណ៍សម្រួលអារម្មណ៍បន្ដិច ក្នុងរយៈពេលដែលកូនមានអាយុពី ១ ខែ ទៅ ៣ ខែ នេះ ព្រោះថា កំឡុងពេលហ្មឹង កូនតូចតែងតែមានអាការៈចម្លែកៗ ហើយឧស្សាហ៍យំច្រើន ដែលពេលខ្លះអាចយំរំខានដល់ដំណេករបស់អ្នកផងដែរ ដូច្នោះហើយមានតែភាពអត់ធ្មត់នឹងសម្រួលអារម្មណ៍តែប៉ុណ្ណោះ ដើម្បីឲ្យឆ្លងផុតដំណាក់កាលនេះ។ នេះបើតាមការដកស្រង់ចេញពីគេទំព័រ maerakluke ៕

តើអ្នកដឹងទេ!! ហេតុអ្វីបានទារកចូលចិត្តញញឹមពេលគេងលក់?

 

 

ច្រើនដង​ណាស់​ដែល​យើង​តែង​បាន​ឮថា ទារក ឬកូនតូចៗញញឹម​ពេល​គេង​លក់ មានន័យថា កូន​កំពុងតែ​យល់សប្តិ​ល្អ ឬ​កូន​ញញឹម​ពេល​គេង​លក់​មានន័យថា កូន​កំពុងតែ​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន ដែល​ជំនឿ​ទាំងនោះ​អាច​នឹង​ធ្វើឱ្យ​អ្នក​ម្តាយ​ជាច្រើន​នាក់​មាន​កង្វល់​ចិត្ត តែ​ការពិត​វិញ​យ៉ាងណា​នោះ យើង​នាំគ្នា​មក​មើល​ចម្លើយ​ទាំងអស់គ្នា។

កូនតូច​ញញឹម​ពេល​គេង​លក់​ព្រោះ​អ្វី?

ទារក​ក្នុងអំឡុង 0 – 1ខែ​ដំបូង​ក្រោយពេល​ប្រសូត ការ​ញញឹម​មិនបាន​កើតចេញពី​ការ​យល់សប្តិ​នោះទេ តែ​កើតចេញពី​ការ​បង្រួញ​ខ្លួន​របស់​សាច់ដុំ​ផ្ទៃមុខ ព្រោះ​ទារ​កនៅ​មិនទាន់​អាច​ញែក​អារម្មណ៍ល្អ ឬ​អាក្រក់​បាន​នៅឡើយ​ទេ។

 

 

ទារក​ក្នុងអំឡុង 2 – 5ខែ ខណៈពេល​គេង​លក់​ទារក​នឹងមាន​អាការ​ខាង​ទឹកមុខ​ច្រើនយ៉ាង ដូចជា ទឹកមុខ​មាំ​ចង​ចិញ្ចើម ធ្វើ​មាត់​ជីប​អូចៗ និង​ញញឹម អាការ​ទាំងនេះ​មិនបាន​បណ្តាលមកពី​ការ​កំពុង​យល់សប្តិ ឬ​កំពុង​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន​នោះទេ តែ​គឺជា​វិវឌ្ឍនាការ​សាច់ដុំ​ផ្ទៃមុខ​របស់​ទារក​ទៅវិញ​ទេ។

ទារក​ក្នុងអំឡុង 6 ខែ​ឡើងទៅ នឹង​ចាប់ផ្តើម​ចេះ​យល់សប្តិ​ហើយ ដោយសារតែ​ទារក​ក្នុង​វ័យ​នេះ​មើលឃើញ​បាន​ពេញទំហឹង​ហើយ ទើប​កើតមាន​ការចងចាំ​ទុក​យកទៅ​យល់សប្តិ ដោយ​ការ​យល់សប្តិ​របស់​ទារ​កវ័យ 6 ខែ​នេះ​នៅ​មិនទាន់​ពេញ​ជា​រឿង​ជា​រ៉ាវ​ដូច​មនុស្ស​ធំ​ទេ តែ​ជា​រូបភាព​ស្លៃ​ដ៍​បែប​មិនជា​ប់លាប់ និង​ទារ​កនៅ​មិនទាន់​យល់ដឹង​ថា នេះ​គឺជា​សុបិន​ឡើយ។

 

 

កូនតូច​ចូលចិត្ត​ញញឹម​ពេល​គេង​លក់ មិនមែន​ព្រោះ​កូន​កំពុង​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន​តាម​ជំនឿ​ដែល​យើង​ធ្លាប់​បានឮ​នោះទេ តែ​កើតចេញពី​វិវឌ្ឍនាការ​របស់​សាច់ដុំ​ផ្ទៃមុខ​ដូចដែល​បាន​រឿប​រាប់​ពី​ខាងលើ​រួចហើយ​ប៉ុណ្ណោះឯង ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ​មិនចាំបាច់​ព្រួយ​កង្វល់​ឡើយ ព្រោះ​វិវឌ្ឍនាការផ្សេងៗនឹង​ហុច​ផល​ល្អ​ឱ្យ​កូន​ក្លាយជា​ក្មេង​ឆ្លាត​នាពេល​អនាគត៕