អនាម័យ៤ចំណុច អ្នក​គួរតែ​បង្រៀន​កូន​ឲ្យ​ចេះ ដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ

0
1

ការបង្កើត​ទម្លាប់​ឲ្យ​កូន​ចេះ​អនាម័យ​ខ្លួនឯង គឺ​ជាម​ធ្យា​បាល​ដ៏​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ និង​ប្រភេទ​ជំងឺផ្សេងៗដែល​តែងតែ​កើតមាន​ចំពោះ​កុមារ។ អ្នក​ត្រូវ​ដឹងថា កុមារតូចៗមាន​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​ខ្លាំងណាស់ ដូច្នេះ​មេរោគ​ងាយ​នឹង​វាយប្រហារ ហើយ​មិន​ងាយស្រួល​ព្យាបាល​ដូច​មនុស្ស​ធំ​នោះឡើយ។ ខាងក្រោម​នេះ គឺជា​វិធីសាមញ្ញៗមួយចំនួន ដែល​អ្នក​គួរតែ​បង្រៀន​កូន​ឲ្យ​ចេះ​អនុវត្ត​ដោយ​ខ្លួនឯង៖

Image result for child

 

 

បង្រៀន​កូន​ឲ្យ​ចេះ​លាង​សម្អាត​ដៃ

អ្នក​ប្រហែលជា គិតថា​ការលាង​សម្អាត​ដៃ​ជា​ទម្លាប់​សាមញ្ញ​ពិតមែន ប៉ុន្តែ​ប្រសិនបើ​អ្នក​ខ្ជិល​បង្រៀន​កូន ពួកគេ​ក៏​មិនចេះ​ទម្លាប់​នេះដែរ។ ការលាង​សម្អាត​ដៃ​យ៉ាង​ម៉ត់ចត់ អាច​បង្ការ​បាន​ប្រហែលជា ៣០ភាគរយ​នៃ​ជំងឺ ដែល​ទាក់ទង​នឹង​ជំងឺ​រាគរូស ឬ​ការឆ្លង​បាក់តេរី​ដូចជា ក្អក ក​ណ្តោ​ស់ ឬ​ហៀរ​សំបោរ…។

Related image

 

 

បង្រៀន​កូន​ឲ្យ​សម្រាក​នៅក្នុង​ផ្ទះ​ពេល​ឈឺ

ដើម្បី​ឲ្យ​កូន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ត្រូវ​ណែនាំ​កូន​ឲ្យ​នៅតែ​ក្នុងផ្ទះ ហើយ​សម្រាក​ឲ្យ​បាន​ច្រើន។ ប្រសិនបើ​អ្នក​ប​ណ្តោ​ល​ឲ្យ​កូន​ទៅលេង​ខាងក្រៅ ខណៈ​ប្រព័ន្ធ​ភាពស៊ាំ​ពួកគេ​កំពុងតែ​ទន់ខ្សោយ ជំងឺ​នឹង​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត កុំ​ឲ្យ​កូន​ទៅលេង​ជាមួយ​ក្មេង​ដទៃទៀត​ឲ្យ​សោះ ព្រោះ​វា​អាច​ចម្លងជំងឺ​ទៅកាន់​ក្មេង​ទាំង​នោះបាន។

Image result for child sick

 

 

បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ក្រដាសអនាម័យ

នៅពេលដែល​កូន​ក្អក ឬ​ក​ណ្តោ​ស មិនត្រូវ​ឲ្យ​កូន​យកដៃ​ខ្ទប់មាត់​នោះទេ ព្រោះ​មេរោគ​អាច​ចូលក្នុង​រាងកាយ​វិញ​យ៉ាង​ងាយ​តាមរយៈ​ការចាប់​កាន់​ចំណីអាហារផ្សេង។ ដូច្នេះ អ្នក​ត្រូវ​ប្រាប់​ពួកគេ​ឲ្យ​ចេះ​ប្រើ​ក្រដាសអនាម័យ​សម្រាប់​ខ្ទប់ រួច​បោះចោល​ក្នុង​ធុងសំរាម មិនអោយ​ប្រើ​ម្តងទៀត​ទេ។ ជាមួយគ្នានេះដែរ សូម​ប្រាប់​កូន​កុំ​ឲ្យ​ប៉ះពាល់​ភ្នែក ចម្រុះ ឬ​មាត់ បន្ទាប់ពី​កណ្តាស់ ព្រោះ​វីរុស​អាច​ផ្ទេរ​ពី​ដៃ ហើយ​ចូលទៅក្នុង​ខ្លួន​វិញ។

Image result for child

 

 

បង្រៀន​កូន​ឲ្យ​ចេះ​ចែករំលែក ប៉ុន្តែ​មិនមែន​គ្រប់យ៉ាង​នោះទេ

ការបង្រៀន​កូន​ឲ្យ​ចេះ​លែ​រំលែក​របស់​លេង ឬ​អាហារផ្សេងៗ ជា​ទម្លាប់​ដ៏​ល្អ​បំផុត ប៉ុន្តែ​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួន​មិនត្រូវ​ចែករំលែក​ឡើយ។ ជាពិសេស​ត្រូវ​ប្រាប់​កូន​កុំ​ឲ្យ​ប្រើ​កែវ​ទឹក​តែមួយ ឬ​ញ៉ាំ​អាហារ​ដើម​មាត់​គ្នា ព្រោះ​វា​អាច​ឆ្លង​មេរោគ​បាន​យ៉ាង​ងាយ។

Related image

 

 

ក្រៅពី​ទម្លាប់​ទាំង​បួន​ចំណុច​ខាងលើនេះ អ្នក​ត្រូវ​ណែនាំ​ឲ្យ​កូន កុំ​លេង​សត្វ​ចិញ្ចឹម ដូចជា​ឆ្កែ និង​ឆ្មា ព្រោះ​សត្វ​ទាំងនោះ​មាន​ភាពកខ្វក់ ហើយ​មាន​ផ្ទុក​បាក់តេរី​ច្រើនណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here