តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាក្បាលទារកមួយចំនួនមានរាងមូល ហើយមួយចំនួនទៀតមានលក្ខណៈសំប៉ែត ឬផត? នេះដោយសារតែឪពុកម្តាយទាំងឡាយមិនបានយកចិត្តទុកដាក់ចំពោះការគេងចាប់តាំងពីពេលពួកគេចាប់កំណើត ហើយនៅពេលដែលពួកគេធំបន្តិចលលាដ៍ក្បាលនឹងរឹងកែប្រែលែងបានហើយ។
ទោះជាយ៉ាងណាអ្នកជំនាញបានផ្តល់ដំបូលន្មានថា បញ្ហាក្បាលសំប៉ែតអាចការពារបាន ប្រសិនបើឪពុកម្តាយព្យាយាមយកចិត្តទុកដាក់ចំពោះការគេង ចាប់តាំងពីទារកកើតមកភ្លាម។
១.ការប្រើខ្នើយ៖ អ្នកត្រូវជ្រើសខ្នើយស្តើង ហើយមានលក្ខណៈទន់បំផុត ព្រោះលលាដ៍ក្បាលទារកនៅខ្ចីណាស់ប្រសិនបើប្រើខ្នើយរឹងឲ្យគេងរាល់ថ្ងៃអាចធ្វើឲ្យក្បាលរបស់ពួកគេមានសភាពសំប៉ែត ឬផតមិនស្មើគ្នាឡើយ។
២.ឧស្សាហ៍ប្តូរទីតាំង៖អ្នកមិនត្រូវឲ្យទារកគេងទីតាំងដដែលៗនោះទេ ព្រោះវាអាចធ្វើឲ្យក្បាលរបស់ទារកសំប៉ែត ឬផតមិនស្មើគ្នា។ ដូច្នេះអ្នកត្រូវឧស្សាហ៍ប្តូរឲ្យទារកគេងផ្ងារ គេងផ្អៀងទៅខាងឆ្វេង ឬខាងស្តាំ ដើម្បីឲ្យក្បាលរបស់ពួកគេមានការលូតលាស់មូលល្អ៕