រូបមន្ត ជួយ​ឲ្យ​ខួរក្បាល​កូន​អ្នក ឆ្លាត​ជាង​ក្មេង​ដទៃ

0
1

អ្នកណា​មិន​ចង់​ឲ្យ​កូន​ឆ្លាត? នៅពេលដែល​កូន​មាន​ខួរក្បាល​ឆ្លាត​វៃ ពួកគេ​នឹង​ឆាប់​យល់ច្បាស់ពីអ្វីៗគ្រប់យ៉ាង បូក​រួមទាំង​ការសិក្សា​ផងដែរ។ ហេតុនេះ ដើម្បី​ជំរុញ​ឲ្យ​ខួរក្បាល​កូន​របស់​អ្នក​ឲ្យ​មាន​ភាព​ឆ្លាត​វៃ​ជាង​កុមារ​ដទៃទៀត អ្នក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង ខណៈដែល​ពួកគេ​កំពុងតែ​លូតលាស់។

តើ​ធ្វើ​ដូច​ម្តេចទៅ ទើប​កូន​មាន​ភាព​ឆ្លាត​វៃ? គ្មានអ្វី​ពិបាក​នោះទេ អ្នក​គ្រាន់តែ​ព្យាយាម​អនុវត្ត​រូបមន្ត​ធម្មជាតិ​ដូចខាងក្រោម​នេះ វា​នឹង​ជួយ​ថែបំប៉ន​ខួរក្បាល​កុមារ​ឲ្យ​ឆ្លា​វៃ​បាន។

ធាតុ​ផ្សំ៖
– ស៊ុត​លឿង ២ស្លាបព្រា​បាយ (វាយ​ឲ្យ​បែក​រួច​ដួស​យក​ពីរ​ស្លាបព្រា)
– ស្រូវ​លា​លី ៤ស្លាបព្រា​បាយ
– ម្សៅ​សូកូឡា​ខ្មៅ ១ស្លាបព្រា​បាយ

ការរៀបចំ៖
– ដាក់​ត្រាំ​ស្រូវ​សាឡី​នៅក្នុង​ទឹក​ក្តៅ រហូត​ទាលតែ​ទន់។
– បន្ទាប់មក​ប្រមូល​ដាក់ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​បន្ថែម​ធាតុ​ផ្សំ​ដែល​នៅ​សេល​សល់​ចូល​ទាំងអស់។
– នៅពេលដែល​ក្រឡុក​ម៉ត់​ល្អ​ហើយ ត្រូវ​ឲ្យ​កូន​របស់​អ្នក​ទទួលទាន​ល្បាយ​នេះ​ទាំងអស់​ជា​រៀងរាល់​ព្រឹក រយៈពេល៣ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here