ដឹងពីគុណសម្បត្តិវាហើយ ម៉ាក់ៗច្បាស់ជាឲ្យកូនញ៉ាំរាល់ថ្ងៃ

0
7

ត្របែក គឺជាផ្លែឈើមួយប្រភេទស្ថិតនៅក្នុងចំណោមផ្លែឈើជាច្រើនដែលសម្បូរទៅដោយជាតិរ៉ែ និងវីតាមីន។ មនុស្សគ្រប់វ័យទាំងអស់តែងតែចូលចិត្ត ហើយនិយាយថា ត្របែកពិតជាឆ្ងាញ់ពិសារណាស់។

ប៉ុន្តែតើទារកអាចញ៉ាំត្របែកបានដែរទេ? មនុស្សមួយចំនួនភាន់ច្រឡំថា ផ្លែត្របែកមិនមានសុវត្ថិភាពសម្រាប់ទារក ដោយសារតែវាមានគ្រាប់រឹង អាចបណ្តោលឲ្យមានបញ្ហាដល់ដំណើរការប្រព័ន្ធរំលាយអាហារ។ ទោះជាយ៉ាងណា អ្នកជំនាញបានបង្ហាញថា ទារកអាចញ៉ាំត្របែកបានដោយការកិន ឬចម្រាញ់យកទឹក ហើយអាចទទួលបានអត្ថប្រយោជន៍ច្រើនទៀត។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ផ្លែត្របែកសម្រាប់ទារក៖

១.ជួយបង្កើនភាពស៊ាំ

ផ្លែត្របែកមានបរិមាណវីតាមីន C ច្រើនដែលមានសារៈសំខាន់សម្រាប់មុខងារភាពស៊ាំ ការលូតលាស់ និងការបង្កើតកោសកាឡើងវិញ ចំពោះទារក។ ផ្លែត្របែកមានផ្ទុកវីតាមីន C ច្រើនជាងក្រូចរហូតដល់ ៤ដង។

២.ជួយអភិវឌ្ឍប្រព័ន្ធប្រសាទ

ជាតិអាស៊ីតហ្វូលិក មានប្រយោជន៍សម្រាប់ទារក ជួយការពារខួរក្បាល និងឆ្អឹងខ្នងមួយចំនួន ដែលទាក់ទងនឹងពិការភាពពីកំណើត ដូចជាអាការៈមិនស្រួលជាដើម។ ជាពិសេស វាអាចជួយជំរុញដល់ការលូតលាស់នៃប្រព័ន្ធប្រសាទ និងឈាមរត់ក្នុងរាងកាយទារកបានយ៉ាងល្អ។

៣.ជួយរក្សាភ្នែកឲ្យមានសុខភាពល្អ

ផ្លែត្របែកសម្បូរទៅដោយវីតាមីន A  ដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែក។ អ្នកត្រូវដឹងថា​នៅពេលទារកខ្វះវីតាមីន A អាចបណ្តោលឲ្យមានជំងឺរលាកខួរក្បាល។

៤.ការពារជំងឺមហារីក

គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ផ្លែត្របែក អាចជួយទារកជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺមហារីក។ វាក៏អាចជួយការពារទារក ជៀសផុតពីជំងឺរង្វេងស្មារតីពេលចាស់ទៅ និងការរលាកសន្លាក់ឆ្អឹងផងដែរ។

៥.ជំរុញដល់ការលូតលាស់ខួរក្បាល

គ្រាប់ត្របែកសម្បូរទៅដោយអាស៊ីតខ្លាញ់ដូចជា linoleic និង phenolics ដែលជាសមាសធាតុសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល និងទ្រទ្រង់ជាលិកាដទៃទៀត។

៦.ជួយរំលាយអាហារ

បរិមាណជាតិសរសៃដ៏ច្រើននៅក្នុងផ្លែត្របែក អាចជួយដល់ការរំលាយអាហាររបស់ទារកឲ្យមានភាពប្រសើរឡើង និងការពារការទល់លាមក  ព្រមទាំងជំងឺរលាកខ្នែងពោះវៀន។ ផ្លែឈើនេះក៏អាចជួយព្យាបាលជំងឺរាគ រាគមួល និងបង្កើនការផលិតឈាមផងដែរ។

៧.ជួយអភិវឌ្ឍឆ្អឹង និងឆ្អឹងខ្ចី

ជាតិកាលស្យូម និងសារធាតុចិញ្ចឹមផ្សេងៗទៀតនៅក្នុងផ្លែត្របែក អាចជួយជំរុញដល់ការអភិវឌ្ឍឆ្អឹង និងឆ្អឹងខ្ចីទារកឲ្យលូតលាស់បានល្អ៕

ទោះជាយ៉ាងណា ទារកដែលអាចផ្តល់អាហាររឹងបាន គឺនៅពេលពួកគេមានអាយុ ៦ខែ ឬលើសពីនេះ ដោយសារតែទឹកដោះម្តាយលែងផ្តល់សារធាតុចឹញ្ចឹមសំខាន់ៗគ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍរបស់ពួកគេតាមតម្រូវការឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here