តើ​ការ​សម្រាលកូន​តាមបែប​ធម្មតា និង​វះកាត់​មួយណា​ល្អ​ជាង?

0
1

ពិតប្រាកដ​ណាស់​សម្រាល​បុត្រ ជា​ក្ដីកង្វល់​មួយ​ដែល​មាតា​គ្រប់រូប​តែងតែ​បារម្ភ និង​មាន​សតិអារម្មណ៍​ភ័យព្រួយ​ជាខ្លាំង​នៅពេល​ថ្ងៃ​ជិត​ប្រសូត​បានមក​ដល់ ។ គេហទំព័រ មាតា​និង​ទារក ឬ Baby and Mom បាន​ជួយ​ខ្វាយខ្វល់​ជាមួយ​សុខទុក្ខ​របស់​អ្នក​ម្ដាយ​ទាំងអស់គ្នា​ជា​និពន្ធ ដូច្នោះ​ហើយ​សុខភាព​មាតា និង​ទារក​ទាំងឡាយ ប្រៀប​បីដូច​ជា​សុខភាព​របស់​យើង​ដែរ។

ចំពោះ​ការ​ប្រសូត​បុត្រ​ដោយ​តាមបែប​ធម្មជាតិ និង​មានការ​វះកាត់ គឺជា​ប្រការ​មួយ​ដែល​មាតា​ត្រូវ​យល់ដឹង ហើយ​មានការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​ធ្វើការ​សម្រេចចិត្ត។ តើ​វិធី​ទាំងពីរ​ខាងលើនេះ ជា​អ្វី? មាន​បញ្ហា​អ្វីដែល​ឬទេ?

ការ​ប្រសូត​បែបណា​មិន​ឈឺ​ជាង?

-ប្រសូត​តាម​ធម្មជាតិ៖ មើលទៅ​ដូចជា​មានការ​ឈឺចាប់​ប​ន្ដិ​ច តែ​តាម​ធាតុពិត ការ​ប្រសូត​បែបនេះ កើតមាន​ការឈឺចាប់​តែ​នៅ​ខណៈ​ប្រសូត​តែប៉ុណ្ណោះ ហើយ​នៅ​រយៈពេល​ខ្លី​បំផុត ដោយ​គ្រាន់តែ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ក៏​អាចជួយ​បាន ព្រមទាំង​ងាយស្រួល​ដេរ​ផ្ជិ​ត ហើយ​មុខរបួស​តូច​បំផុត។

-ប្រសូត​វះកាត់ ៖ ខណៈ​ប្រសូត​មិន​ឈឺចាប់​ទេ ព្រោះ​ឥទ្ធិពល​នៃ​ថ្នាំ​បំបាត់​ការឈឺចាប់​មាន​ប្រសិទ្ធភាព តែ​ក្រោយពី​ប្រសូត​រួច​ក៏​អស់​សារធាតុ​ថ្នាំ នោះ​និង​មាន​អាការ​ឈឺចាប់​យ៉ាង​វេទនា លើសពីនោះ​ទៅទៀត របួស​នៃ​ការវះកាត់​មិន​ងាយ​ជាសះស្បើយ ព្រមទាំង​ត្រូវ​ឈឺ​មុខរបួស​រយៈពេល​ដល់​ទៅ​ជាង ១ ខែ​ទៀតផង។ នៅពេលដែល​អ្នក​ម្ដាយ​ចាប់ផ្ដើម​កម្រើកខ្លួន ដើម្បី​ធ្វើ​កិច្ចការងារផ្សេងៗ និង​ធ្វើឱ្យមាន​អារម្មណ៍​ឈឺចាប់ រួមទាំង​នៅ​អម្លុងពេល​បំបៅ​ដោះ​កូន គឺ​ត្រូវ​ប្រយ័ត្ន​របួស​នៅ​បរិវេណ​ពោះ ព្រោះ​បណ្ដាលឱ្យ​ឈឺចាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here