ដឹងពីរូបមន្តធម្មជាតិមួយនេះហើយ កូនរបស់អ្នកច្បាស់ជាឆ្លាត រៀនក៏ពូកែ

0
1

ក្តីប្រាថ្នាដ៏ធំមួយក្នុងចំណោមក្តីប្រាថ្នាជាច្រើនដែលឪពុកម្តាយទាំងឡាយចង់បាន គឺកូនមានខួរក្បាលឆ្លាតវៃ និងមានការចង់ចាំបានល្អ តើត្រូវទេ?​ នៅពេលដែលកុមារឆ្លាត អាចចាប់យកអ្វីៗគ្រប់យ៉ាងពេលរៀនសូត្រ មានការសិក្សាខ្ពស់ វានឹងងាយស្រួលសម្រាប់ពួកគេទទួលបានការងារល្អ ព្រមទាំងមានឱកាសទទួលបានភាពជោគជ័យក្នុងជីវិតច្រើន។

ដើម្បីឲ្យកូនក្លាយជាមនុស្សឆ្លាតវៃ​ ខួរក្បាលពួកគេត្រូវមានដំណើរការល្អ ហើយកោសិកាខួរក្បាលត្រូវការសារធាតុចិញ្ចឹមដែលល្អបំផុត។ ការចិញ្ចឹមបីបាច់ខួរក្បាលរបស់កុមារឲ្យបានត្រឹមត្រូវតាំងពីក្មេង អាចធ្វើឲ្យពួកគេក្លាយជាមនុស្សឆ្លាតជាងមុន ព្រោះខួរក្បាលអាចវិវឌ្ឍន៍ល្អក្នុងវ័យកុមារភាព។ ដូច្នេះ នេះគឺជាឱសជំនួយខួរក្បាលឲ្យមានភាពឆ្លាតវៃ ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន។

ធាតុផ្សំ៖

  • ស៊ុតលឿង ២ស្លាបព្រាបាយ
  • ស្រូវសាលី ៤ស្លាបព្រាបាយ
  • ម្សៅសូកូឡាខ្មៅ ១ស្លាបព្រាបាយ

ស៊ុតលឿង សម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗ ដូចជាវីតាមីណ E និងសារធាតុរ៉ែ ដែលអាចចិញ្ចឹមកោសិកាខួរក្បាលក្មេងបានល្អ។

ស្រូវសាលី សម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឲ្យកូនអ្នកមានថាមពល ក៏ដូចជាពង្រឹងកោសិកាខួរក្បាលផងដែរ។

សូកូឡាខ្មៅ អាចជួយបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ ហើយវាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីកម្មផងដែរ។

វិធីសាស្ត្ររៀបចំ៖

  • ត្រាំស្រូវសាលី នៅក្នុងទឹកក្តៅឧណ្ឌៗរហូតទាល់តែទល់។
  • ប្រមូលស្រូវសាលីដាក់នៅក្នុងពែង។
  • បន្ថែមស៊ុតលឿង និងម្សៅសូកូឡាខ្មៅចូល ហើយកូរឲ្យរលាយសព្វល្អ។

សំណងធម្មជាតិមួយនេះ អាចបង្កើនថាមពលខួរក្បាលឲ្យមានប្រសិទ្ធភាពល្អ នៅពេលអ្នកផ្តល់ឲ្យកុមារជារៀងរាល់ព្រឹករួមជាមួយអាហារពេលព្រឹក។ តែសូមផ្តល់ឲ្យចំពោះកុមារដែលមានអាយុលើសពី ៣ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here