ទម្លាប់ឲ្យកូនធ្វើរឿងល្អៗ៦ចំណុច បេះដូងនឹងមានសុខភាពល្អតាំងពីក្មេង

0

ការសិក្សាថ្មីមួយបានលើកឡើងថា កុមារដែលចូលចិត្តញ៉ាំអាហារមានផ្ទុកកាឡូរីខ្ពស់ និងមានជីវជាតិទាប អាចប្រឈមនឹងហានិភ័យនៃជំងឺខ្សោយបេះដូង។

ទោះជាយ៉ាងណា ប្រសិនបើកុមារមានទម្លាប់ល្អ៦ចំណុចដូចជា៖ មិនប្រើប្រាស់ផលិតផលថ្នាំជក់ រក្សាទម្ងន់រាងកាយឲ្យមានស្ថិរភាព ធ្វើលំហាត់ប្រាណយ៉ាងតិច៦០នាទីក្នុងមួយថ្ងៃ បរិភោគរបបអាហារដែលមានផាសុខភាព រក្សាសម្ពាឈាម និងកម្រិតជាតិស្ករគ្លុយកូសក្នុងឈាម បេះដូងរបស់ពួកគេនឹងមានសុខភាពល្អជារៀងរហូត។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិក មានប្រសាសន៍ថា ការចូលរួមឥរិយាបថល្អទាំងនេះតាំងពីវ័យក្មេង អាចមានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការរក្សាសុខភាពល្អពេញមួយជីវិត។

តាមការសិក្សា ប្រហែលជា ៩១ភាគរយនៃកុមារដែលទទួលបានពិន្ទុមិនល្អចំពោះវិធានការរបបអហារ ហើយបានរកឃើញថា កុមារដែលមានអាយុចន្លោះពី ២ទៅ ១៩ឆ្នាំ ទទួលបានបរិមាណកាឡូរីខ្ពស់ពីបង្អែម ស្ករគ្រាប់ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។

ស្រដៀងគ្នានេះដែរ កម្រិតនៃសម្មភាពរាងកាយមិនគ្រប់គ្រាន់ និងការទទួលទានរបបអាហារមិនល្អ អាចធ្វើឲ្យរាងកាយធាត់ជ្រុល។ តែការគ្រប់គ្រងកម្រិតកូលេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាម បានត្រឹមត្រូវនឹងធ្វើឲ្យកុមារមានសុខភាពល្អឡើងវិញ។

យុទ្ធសាស្ត្រលើកកម្ពស់សុខភាពបេះដូង គួរតែចាប់ផ្តើមពីកុមារភាព ប៉ុន្តែកុមារភាគច្រើនមិនបានបំពេញឥរិយាបទល្អសម្រាប់បេះដូង នោះទេ។ ដូច្នេះ ដើម្បីរក្សាបេះដូងកូនឲ្យមានសុខភាពល្អជារៀងរហូត អ្នកគួរព្យាយាមណែនាំកូនឲ្យអនុវត្តចំណុចល្អៗដូចខាងលើ៕