គ្រោះថ្នាក់ទាំង៥ អាចកើតមានប្រសិនបើអ្នកបណ្តោលឲ្យកូនផឹកកាហ្វេ!

0

ទឹកដោះគោ គឺជាជម្រើសដែលមានសុខភាពបំផុតសម្រាប់កុមារ បើបៀបទៅនឹងកាហ្វេ។ ការពិតកាហ្វេកជាភេសជ្ជៈមិនល្អសម្រាប់កុមារនោះទេ សូម្បីតែមនុស្សពេញវ័យក៏ត្រូវកំណត់ការប្រើប្រាស់ដែរ។

តាមពិតកុមារភាគច្រើនបានទទួលជាតិកាហ្វេអ៊ីនពីអាហារផ្សេងៗរួចទៅហើយ ដូចជានំសូកូឡា និងភេសជ្ជៈជាដើម។ ប្រសិនបើអ្នកមិនទប់ស្តាត់ការញ៉ាំវាទេ កូនរបស់អ្នកប្រហែលជាត្រូវទទួលរងនូវផលប៉ះពាល់ពីជាតិកាហ្វេអ៊ីនជាពុំខាន។

គ្រោះថ្នាក់ទី១៖ យោងតាមការស្ទង់មតិមួយបានបង្ហាញថា កុមារដែលផឹកភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន មានហានិភ័យធាត់ខ្ពស់ជាង ៦០ភាគរយ។ ជាការពិត ជាតិស្ករនៅក្នុងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន គឺជាពិរុទ្ធជនដ៏គួរឲ្យខ្លាច។

គ្រោះថ្នាក់ទី២៖ ជាតិកាហ្វេអ៊ីន ក៏អាចធ្វើឲ្យខូចសរសៃប្រសាទផងដែរ ហើយសូម្បីតែបេះដូងក៏មានបញ្ហាដើរញាប់ដែរ។ ប៉ុន្តែក្មេងៗមិនបានដឹងពីហេតុផលនេះទេ ហើយអាចក្លាយជាក្មេងញៀននឹងកាហ្វេថែមទៀត។

គ្រោះថ្នាក់ទី៣៖ ជាតិកាហ្វេអ៊ីនអាចបណ្តោលឲ្យខ្វះជាតិទឹក ដោយសារតែវាបង្ខំឲ្យរាងកាយរបស់ក្មេង លុបបំបាត់ជាតិទឹក។ ជាពិសេសវាគឺជាថ្នាំបញ្ចុះទឹកនោម ដូច្នេះកូនៗរបស់អ្នកអាមានអារម្មណ៍ស្រេកទឹកកាន់តែខ្លាំង។

គ្រោះថ្នាក់ទី៤៖ ទាំងភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន និងកាហ្វេ គឺមិនល្អសម្រាប់ធ្មេញរបស់ក្មេងនោះទេ។ ពួកគេអាចនាំឲ្យមានសំណឹកនៃស្រទាប់ការពារនៅលើធ្មេញ និងបណ្តោលឲ្យមានបញ្ហាធ្មេញផ្សេងៗទៀត។

គ្រោះថ្នាក់ទី៥៖ ដោយសារតែភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ពុំមានផ្ទុកកាឡូរីទេ ដូច្នេះកូនរបស់អ្នកអាចនឹងបាត់បង់សារធាតុចិញ្ចឹមផ្សេងទៀត៕