ចាប់តាំងពីទារកចាប់ពីកំណើតដល់អាយុ ១ឆ្នាំ គឺជាដំណាក់កាលងាយទទួលរងគ្រោះដោយសារជំងឺផ្សេងៗ ក៏ព្រោះតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅទន់ខ្សោយ។ នេះហើយជាមូលហេតុដែលអ្នកជំនាញបានជំរុញឲ្យអាណាព្យាបាលនាំកូនទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពឲ្យបានគ្រប់ចំនួន មុនអាយុ១ឆ្នាំ។
១.វ៉ាក់សាំងការពារជំងឺរបេង
វាជាគោការណ៍វេជ្ជសាស្ត្រដែលទារកទើបនឹងកើតត្រូវទទួលវ៉ាក់សាំងបង្ការជំងឺរបេង ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរបេងធ្ងន់ធ្ងរចំពោះទារក។
២.វ៉ាក់សាំងរលាកថ្លើមប្រភេទB
ដើម្បីសុវត្ថិភាពអ្នកត្រូវនាំកូនទើបនឹងកើតទៅចាក់វាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ឲ្យបាន៣ដង គឺលើកទីមួយនៅពេលកើតមកភ្លាម លើកទីពីរនៅអាយុ ១ទៅ២ខែ ហើយលើកទី៣នៅអាយុ ៦ខែ។
៣.វ៉ាក់សាំងការពារជំងឺតេតាណូស រោគខាន់ស្លាក់ ក្អកមាន់
ជំងឺនេះអាចជារឿងតូចតាចនៅក្នុងក្រសែភ្នែកមនុស្សមួយចំនួន ប៉ុន្តែចំពោះទារកវាជាការចាំបាច់ត្រូវការពារព្រោះវាអាចធ្វើឲ្យខូចខាតដល់រាងកាយទារកបាន។ ជាពិសេសវ៉ាក់សាំងតេតាណូស រោគខាន់ស្លាក់ និងក្អកមាន់ ត្រូវអនុវត្តចាក់ចាប់ពីអាយុ ២ទៅ ៦ខែ ហើយចាក់ម្តងទៀតនៅពេលកូនមានអាយុ ១០ទៅ១៨ឆ្នាំ។
៤.វ៉ាក់សាំងរលាកខួរឆ្អឹងខ្នង
ការចាក់វ៉ាក់សាក់ការពារជំងឺរលាកខួរឆ្អឹងខ្នង អាចធ្វើឡើងនៅពេលទារកមានអាយុ ២, ៤, ៦ ឬ១៨ខែ ហើយក្មេងដែលលូតលាស់នៅចន្លោះអាយុ ៤ទៅ ៦ឆ្នាំ គួរតែចាក់វ៉ាក់សាំងនេះម្តងទៀត។
៥.វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ
ជំងឺនេះពិតជាមានគ្រោះថ្នាក់ណាស់ ព្រោះវាបង្កឡើងដោយសារមូសខាំ។ ដូច្នេះវាត្រូវបានផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះចំពោះទារកអាយុ ៩ខែ ឬ១ឆ្នាំ អាស្រ័យទៅលើប្រភេទវ៉ាក់សាំងដែលត្រូវចាក់ ៣ម្ជុល។
ដូច្នេះឪពុកម្តាយទាំងឡាយ ត្រូវនាំកូនទៅចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការគ្រោះថ្នាក់ធ្ងន់ធ្ងរដែលយើងមើលមិនឃើញ៕