ប្រយ័ត្ន! ទារក​គេង​ឥ​រិ​យ​បទដែលៗអា​ចប​ណ្តោ​ល​ឲ្យ​កំពិត ឬ​សំប៉ែត​ក្បាល

0
1

អ្នក​ត្រូវ​ដឹងថា ទារក​ទើបនឹង​កើត​ឆ្អឹងលលាដ៍ក្បាល​របស់​ពួកគេ​មាន​ភាពទន់ខ្សោយ​ណាស់ ដែល​ត្រូវការ​ថ្នម​ដើម្បី​ជៀស​ផុតពី​បញ្ហាផ្សេង។  ជាពិសេស​ឥរិយាបថ​ក្នុងការ​គេង​របស់​ទារ​ក ដដែលៗអា​ចប​ណ្តោ​ល​ឲ្យ​ក្បាល​របស់​ពួកគេ​ត្រូវ សំប៉ែត ឬ​ក្រពឹត ផ្នែក​ណាមួយ ប្រសិនបើ​អ្នក​ម្តាយ​មិន​ឧស្សាហ៍​ប្រែខ្លួន​របស់​ពួកគេ។

ក្នុងករណី​ដែល​អ្នក​បណ្តែត​ប​ណ្តោ​ល​ឲ្យ​ទារក​គេង​តាម​អំពើ​ចិត្ត ទម្រង់​លលាដ៍ក្បាល​របស់​ពួកគេ​អាចមាន​ការប្រែប្រួល​មួយចំនួន។

១.ទារក​ទម្លាប់​គេង​បែរ​ឆ្វេង ឬ​ស្តាំ

ក្នុងករណី​ដែល​ទារក ទម្លាប់​គេង​បែរ​ទៅខាង​ឆ្វេង ឬ​ខាងស្តាំ អា​ចប​ណ្តោ​ល​ឲ្យ​ក្បាល​របស់​ពួកគេ​ថត ឬ​ក្រពឹតម្ខាងៗមិន​ស្មើគ្នា​ឡើយ។

២.ទារក​ទម្លាប់​គេ​ផ្ងារ

ប្រសិនបើ​ទារក​គេង​ផ្ងារ តម្រង​ក្បាល​របស់​ពួកគេ​អាច​ត្រូវ​សំប៉ែត​នៅពេល​ធំ​ឡើង។

ដូច្នេះ អ្នក​ម្តាយ​គ្រប់រូប​ត្រូវ​ចាំ ប្រសិនបើ​មិន​ចង់​ឲ្យ​កូន​មាន​ក្បាល​សំប៉ែត ឬ​ក្រ​ពិត គួរ​អនុវត្ត​ដូចខាងក្រោម៖

-នៅពេល​ទារក​គេង ត្រូវ​ឧស្សាហ៍​ប្រែ​ទាំង​ខ្លួន និង​ក្បាល​របស់​ពួកគេ​ម្តង​ទៅ​ស្តាំ ម្តង​ទៅ​ឆ្វេង កុំ​ឲ្យ​ឥ​រយាប​ទ​នៅដែលៗយូរពេក។

-ក្នុងករណី ដែល​អ្នក​សង្កេតឃើញ​ក្បាល​របស់​ទារក​ក្រពឹត​ខាងឆ្វេង អ្នក​គួរតែ​ដាក់​ឲ្យ​ទារក​ដេក​មក​ខាងស្តាំ​វិញ ។ ផ្ទុយទៅវិញ បើ​ក្បាល​របស់​ពួកគេ​ក្រពឹត ខាងស្តាំ អ្នក​ត្រូវដាក់​ឲ្យ​ពួកគេ​គេង​បែរ​ទៅខាង​ឆ្វឹ​ង​វិញ។

-ចំពោះ​ទារក​ដែលមាន​ក្បាល​សំប៉ែត ផ្នែក​ខាងក្រោយ អ្នក​គួរ​ឧស្សាហ៍​ផ្លាស់ប្តូរ​ឲ្យ​ពួកគេ​គេង​ម្តង​ផ្អៀង​ទៅខាង​ឆ្វេង ម្តង​ផ្អៀង​ទៅខាង​ស្តាំ។

ការធ្វើ​បែបនេះ អាចជួយ​ឲ្យ​កូន​របស់​អ្នក​រួច​ផុតពី​បញ្ហា​ក្រពឹត ឬ​សំប៉ែត​ក្បាល ប៉ុន្តែ​អ្នក​ម្តាយ​គួរ​តាមដាន ឬ​ស្ទាប​ក្បាល​ទារក​ជាប្រចាំ ដើម្បី​ងាយស្រួល​ក្នុងការ​កែប្រែ​ប្រសិនបើ​មាន​ករណី​ដូចខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here