ទម្លាប់អាក្រក់៧ចំណុច ធ្វើឲ្យអ្នកក្លាយជាឪពុកមិនល្អក្នុងក្រសែភ្នែកកូន

0
1

នៅពេលរៀបការហើយ អ្នកមិនអាចធ្វើខ្លួនដូចមនុស្សនៅខ្លួនមួយទៀតទេ ព្រោះមានតួនាទីសំខាន់ច្រើនដែលរងចាំអ្នកធ្វើរួមគ្នាជាមួយភរិយា ដូចជាការរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ និងការមើលថែទាំកូនៗជាដើម។ ប៉ុន្តែមានរឿងមួយចំនួន អ្នកមិនត្រូវមានទម្លាប់ធ្វើវាឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់កូនៗ និងភរិយារបស់អ្នកផងដែរ។

១.ការរអ៊ូរទាំ

ប្រសិនបើអ្នកនៅតែរអ៊ូរទាំអំពីបញ្ហារបស់អ្នក កូនៗរបស់អ្នកអាចគិតថាអ្នកធ្វើជាឪពុករបស់គេទាំងសោកស្តាយ។ ត្រូវហើយភាពជាឪពុកនាំមកនូវបន្ទុក និងទំនួលខុសត្រូវជាច្រើន ប៉ុន្តែមិនមានន័យថា អ្នកនៅតែទួយយំនោះទេ ព្រោះវាអាចធ្វើឲ្យខូចអារម្មណ៍វិជ្ជមានដល់កូន។

២.ស្រែកកំហកដាក់កូន

គួរតែបោះបង់ភាពឆេឆាវទៀតទៅ ព្រោះការស្រែកកំហកខ្លាំងៗដាក់កូន អាចធ្វើឲ្យមានអារម្មណ៍ឈឺចាប់ ហើយប្រៀបដូចជាការបំផិតបំភ័យភ័យឲ្យកូនខ្លាចអញ្ចឹង។

៣.ខ្វល់តែជាមួយការងារគ្រប់ពេល

ប្រសិនបើអ្នកធ្វើការផ្តោតអារម្មណ៍តែទៅលើការងារច្រើនពេក កូនៗរបស់អ្នកអាចមានអារម្មណ៍ថា អ្នកហាក់ដូចជាមិនដែលអើពើនឹងគ្រួសារសោះ។ ទោះបីជាការងារមានសារៈសំខាន់ក៏ដោយ តែភរិយា និងកូនៗក៏ជាចំណែកមួយនៃជីវិតដ៏រីករាយផងដែរ។ ចូររក្សាតុល្យភាពការងារ កុំឲ្យហួសប្រមាណពេក ហើយគួរចំណាយពេលវេលាសម្រាប់គ្រួសារខ្លះផង។

៤.មិនចេះជួយទុក្ខធុរៈភរិយា

ប្រសិនបើអ្នកអង្គុយខ្ជិលច្រអូសគ្រប់ពេល កូនៗរបស់អ្នកអាចរៀនសូត្រតាមអ្នក។ តាមពិតវាមិនមែនជារឿងថោកថ្លៃអីនោះទេ គ្រាន់តែជួយការងារភរិយាខ្លះរបស់ភរិយា ដូចជាជូតផ្ទះ បោកខោអាវ លាងចានជាដើម។

៥.ស្រឡាញ់កូនមិនស្មើភាព

វាជារឿងប្រសើរណាស់ក្នុងការស្រឡាញ់កូនឲ្យស្មើៗគ្នា ជាជាងកាបង្ហាញក្តីស្រឡាញ់មានភាពលំអៀង។ ការផ្តល់ក្តីស្រឡាញ់មិនស្មើភាពអាចធ្វើឲ្យកូនៗច្រណែនគ្នា និងមិនចេះស្រឡាញ់បងប្អូនឡើយ។

៦.លួចមានស្រី

ការលួចមានស្រីផ្សេង គឺជាគំរូអាក្រក់បំផុតសម្រាប់កូនៗ។ មួយវិញទៀត គ្រួសារអាចប្រឈមនឹងការបែកបាក់គ្នា ដែលនាំឲ្យឥទ្ធិពលដល់អនាគតកូនៗ។

៧.ជក់បារី និងផឹកស្រានៅចំពោះមុខកូន

រឿងនេះក៏ជាទម្លាប់ដ៏អាក្រក់មួយរបស់ឪពុកទាំងឡាយផងដែរ ព្រោះកូនរបស់អ្នកអាចយកតម្រាប់តាមនៅពេលពួកគេធំឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here