កុមារដែលមានភាពឆ្លាតវៃ អាចរៀនសូត្របានពូកែ ហើយថែមទាំងមានឱកាសជោគជ័យច្រើននៅក្នុងជីវិតរស់នៅ។ ហេតុនេះឪពុកម្តាយរូបណាក៏ប្រាថ្នាចង់បានកូនឆ្លាតវៃដែរ ប៉ុន្តែតើធ្វើយ៉ាងម៉េចទើបអាចដឹងថាកូនរបស់អ្នកជាក្មេងឆ្លាត? ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា កុមារឆ្លាតដែលមាន IQ ខ្ពស់ អាចសម្គាល់បានតាំងពិវ័យតូចៗតាមរយៈសញ្ញាមួយចំនួន។
១.ឆាប់ចេះប្រើភាសា
ក្មេងតូចៗងាយនឹងចេះត្រាប់តាមភាសា និងស្តាប់ អំឡុងពេលអភិវឌ្ឍ។ ក្មេងខ្លះអាចបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចាប់អារម្មណ៍លើភាសាដែលឪពុកម្តាយបាននិយាយ។ នៅពេលដែលកុមារដទៃទៀតមិនទាន់រៀននិយាយនៅឡើយ ចំពោះកុមារដែលមានភាពឆ្លាតវៃអាចនឹងចេះប្រើភាសា ហើយអាចបង្ហាញពីបំណងប្រាថ្នាដែលពួកគេចង់បានទៅមនុស្សជុំវិញខ្លួនបាន។
២.កុមារមានការប្រុងប្រយ័ត្នខ្ពស់
កុមារដែលមានភាពឆ្លាតវៃ មានការប្រុងប្រយ័ត្នខ្ពស់ និងមានប្រតិកម្មជាងកុមារដទៃទៀត។
៣.មានសកម្មភាពច្រើនក្នុងដំណាក់កាលអភិវឌ្ឍន៍
ការលូតលាស់របស់ទារកមានច្បាប់ជាក់លាក់មួយ នៅពេលដែលក្មេងធំបន្តិចពួកគេនឹងចេះក្រឡាប់ខ្លួន ក្រោយអង្គុយ ឬវារដោយខ្លួនឯង… ប៉ុន្តែមានទារកខ្លះអាចមានការព្យាយាមខ្លាំង រហូតដល់ចេះជំនាញទាំងនេះមុនទារកដទៃតៀត។ នោះហើយជាសញ្ញាមួយដែលបញ្ហាថា កូនរបស់អ្នកមាន IQ ខ្ពស់។
៤.អាចនៅស្ងៀមម្នាក់ឯង
យើងទាំងអស់គ្នាដឹងហើយថា ក្មេងតូចៗរពិសណាស់ មិនងាយនៅស្ងាត់ស្ងៀមតែម្នាក់ឯងបានទេសូម្បីតែ ៣នាទី។ ទោះជាយ៉ាងណា មានក្មេងខ្លះអាចផ្ចង់អារម្មណ៍មើលសៀវភៅ និងរូបភាពផ្សេងៗដោយខ្លួនឯងបានរហូតដល់ ១០នាទី ដែលនេះជាសញ្ញានៃភាពឆ្លាតវៃ។
៥.កុមារមិនងាយបោះបង់ចោលការងារ
កុមារដែលមានបញ្ហាខ្ពស់ អាចតស៊ូធ្វើអ្វីដែលពួកគេចូលចិត្ត ហើយអត្រាសម្រេចការងារបានច្រើនណាស់។ ប្រសិនបើកុមារមានចរិកលក្ខណៈបែបនេះ ចូរលើកចិត្តចិត្តគាត់ឲ្យធ្វើអ្វីដែលគាត់គិតថាពិបាក។
៦.អាចផ្តោតអារម្មណ៍
នៅពេលធ្វើអ្វីមួយអ្នកត្រូវវិនិយោគលើពេលវេលា និងថាមពលដើម្បីមានប្រសិទ្ធភាព។ ប្រសិនបើកុមារអាចផ្តោតពេលវេលារបស់ពួកគេហើយព្យាយាមសង្កេត និងយកចិត្តទុកដាក់លើរឿងមួយអស់រយៈពេលជាយូរ អ្នកគួរតែសសើរដល់គាត់។
៧.ចង់ដឹង ចង់ឃើញ
ការចង់ដឹង ចង់ឃើញ គឺជាលក្ខណៈនៃការអភិវឌ្ឍរបស់កុមារ។ ទោះជាយ៉ាងណាក៏ដោយ កុមារខ្លះបង្ហាញការចង់ដឹង ចង់ឃើញខ្លាំង នូវ អ្វីៗនៅជុំវិញខ្លួន។ ដូច្នេះកុំព្យាយាមគ្រប់គ្រងការចង់ដឹងចង់ឃើញរបស់កូនឲ្យសោះ គ្រាន់តែណែនាំតាមរបៀបដែលមានសុវត្ថិភាពគឺល្អបំផុតហើយ។
៨.ចង់ដឹងចម្លើយ
កុមារខ្លះមិនអាចទទួលបានចម្លើយដែលពួកគេចង់ដឹង ឬនៅពេលគ្មានចម្លើយពីមនុស្សពេញវ័យ ពួកគេនឹងគិតដោយខ្លួនឯង ហើយស្វែងរកមូលហេតុពិត។ ទាំងនេះគឺជាសញ្ញាបង្ហាញពីភាពឆ្លាតវៃរបស់ក្មេង។
៩.ចង់ចាំបានល្អ
ប្រសិនបើកូនរបស់អ្នកអាចចង់ចាំរឿងរ៉ាវ ឬឈ្មោះវត្ថុអ្វីមួយដែលអ្នកបាននិយាយប្រាប់ ជាយូរមកហើយ នោះបញ្ជាក់ថា ពួកគេមាន IQ ខ្ពស់៕