រឿង៨យ៉ាង អ្នកម្តាយត្រូវដឹង ដើម្បីថែខ្លួនឲ្យមានសុខភាពល្អក្រោយពេលសម្រាល!

0
1

ភាពជាម្តាយ គ្មានអ្នកណាបង្រៀនអ្នកឡើយ ប៉ុន្តែវាជារឿងចាំបាច់ដែលត្រូវរៀនសូត្រដោយខ្លួនឯង ហើយប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការពារកូនៗឲ្យមានសុខភាពល្អ។ ជាពិសេសការថែរក្សាខ្លួនឯងក្រោយពេលសម្រាល គឺជារឿងសំខាន់ណាស់ ព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាផ្សេងៗបាន

១.សម្រាកឲ្យបានគ្រប់គ្រាន់រយៈពេល ២សប្តាហ៍ដំបូង

អ្នកត្រូវត្រៀមខ្លួនសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងដំណាក់កាលនេះ ដោយគេងយ៉ោងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ ហើយក្រោយពេលអាហារថ្ងៃត្រង់ត្រូវគេងមួយម៉ោង ព្រោះវានឹងជួយឲ្យរាកាយឆាប់ជាសះស្បើយឡើងវិញ។ អ្វីដែលសំខាន់បំផុតនោះ គឺកុំលើករបស់ធ្ងន់ៗ ព្រោះវាអាចប៉ះពាល់ដល់សរីរាង្គអាងត្រគាកខាងក្នុង។

២.ជ្រើសរើសអាហារដែលងាយរំលាយ និងសម្បូរសារធាតុចិញ្ចឹម

អាហារដែលត្រូវបានណែនាំ គឺទឹកដោះគោ ស៊ុត បន្លែ និងផ្លែឈើស្រស់ៗ។ ចំពោះអាហារផ្សេងទៀតត្រូវតែមានភាពទន់ ស្រួលរំលាយ គ្មានជាតិហិរ ហើយព្យាយាមទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៣.ងូតទឹកសម្អាតរាងកាយ

ក្រោយពេលសម្រាល អ្នកអាចងូតទឹកបានធម្មតាចាប់ពី ១២ ទៅ ២៤ម៉ោង។ មិនតែប៉ុណ្ណោះ អ្នកត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីបំបៅដោះ ព្រោះវាមានភាពកខ្វក់ដោយសារតែទឹកដោះស្រក់លើ។

៤.ប្តូរខោទឹកនោមខ្លួន​​ឯងចេញ រាល់៣ទៅ៤ម៉ោងម្តង

ក្រោយពេលសម្រាល ឈាម ឬទឹកភ្លោះ នៅតែហូរចេញពីទ្វារមាសជាបន្តបន្ទាប់។ ដូច្នេះអ្នកម្តាយត្រូវស្លៀកខោទឹកនោម ហើយត្រូវដូរចេញរៀងរាល់ ៣ទៅ៤ម៉ោងម្តង ដើម្បីការពារការឆ្លងមេរោគកុំឲ្យរាលដាលដល់ស្បូន។

៥.រក្សាមុខរបួសត្រង់តំបន់ទ្វារមាសឲ្យអាស្ត និងស្ងួតជានិច្ច។

៦.រក្សាសុដន់ឲ្យស្អាតទាំងមុន និងក្រោយពេលបំបៅដោះ

វិធីល្អបំផុតដើម្បីការពារការរលាកក្បាលសុដន់ គឺធ្វើការសម្អាតមុន និងក្រោយពេលបំបៅដោះកូនជានិច្ច។ ប៉ុន្តែប្រសិនបើអ្នកនៅតែមានសុដន់តឹងណែន សូមព្យាយាមច្របាច់ទឹកដោះចេញ ឬប្រើក្រណាត់សើមជ្រលក់ទឹកត្រជាក់មករុំដើម្បីកាត់បន្ថយការឈឺចាប់។ ប្រសិនបើនៅតែមិនព្រមធូរស្រាលទៀតសូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីរកវិធីដោះស្រាយភ្លាម។

៧.ជៀសវាងរួមភេទ

អ្នកត្រូវរងចាំយ៉ាងហោចណាស់ ៦សប្តាហ៍សិន ដើម្បីការពារការលាក និងផលវិបាកដែលអាចនឹងកើតមាន។ ក៏ប៉ុន្តែដើម្បីឲ្យរាងកាយជាសះស្បើយទាំងស្រុង និងត្រៀមខ្លួនរួចរាល់ក្នុងការប្រលូកជាមួយសកម្មភាពផ្លូវភេទឡើងវិញ ត្រូវរងចាំរហូតដល់ ៦ខែ ទើបជាការប្រសើរ។

៨.ត្រួតពិនិត្យរាងកាយក្រោយពេលសម្រាលបាន១ខែ

ឈានដល់រយៈពេល ១ខែ អ្នកត្រូវធ្វើការពិនិត្យរាងកាយឡើងវិញ ប្រសិនបើមានរោគសញ្ញាខុសប្រក្រតីដូចជា គ្រុនក្តៅ ទ្វារមាសធំក្លិនមិនល្អ មានឈាមហូរចេញមក ហើមសុដន់ សុដន់ឡើងក្រហម សុដន់មានស្នាមជាំ ការរលាក ឬប្រេះចុងសុដន់ ឈឺចាប់ផ្នែកខាងក្រោម ឬនោមញឹក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here