ល្ហុងទុំ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាព ព្រោះវាសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន និងវីតាមីនសំខាន់ៗជាច្រើនទៀត ដែលរាងកាយត្រូវការជាចាំបាច់។ មិនត្រឹមតែមនុស្សធំនោះទេដែលទទួលបានប្រយោជន៍ពីល្ហុងទុំ សូម្បីតែកុមារតូចៗ ក៏ត្រូវការដូចគ្នាដែរ។ ដូច្នេះ តើអ្នកចង់ដឹងទេ ហេតុអ្វីក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យពុកម្តាយគ្រប់រូបផ្តល់ ល្ហុងទុំឲ្យទារករាល់ថ្ងៃ?
ជួយរំលាយអាហារ
ឪពុកម្តាយ គ្រប់រូបគ្រាន់តែបន្ថែមល្ហុងទុំ ទៅក្នុងរបបអាហារតិចតួចប៉ុណ្ណោះ វាក៏អាចជួយជំរុញដល់ដំណើរការរំលាយអាហាររបស់ពួកគេឲ្យកាន់តែប្រសើរឡើង ហើយជៀសផុតពីបញ្ហាទល់លាមក។
ជួយពងង្រឹងប្រពន្ធភាពស៊ាំ
ល្ហុងទុំ ក៏មានផ្ទុកវីតាមីន C ដូចជាពពួកក្រូចដទៃទៀតដែរ ប៉ុន្តែវីតាមីន C នេះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារកឲ្យកាន់តែរឹងមាំ ដែលអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយចំនួនបាន។
ការពារជំងឺមហារីកពោះវៀន
អ្នកត្រូវដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវត្តមាននៃជាតិសរសៃនៅក្នុងល្ហុងទុំ អាចជួយការពារជំងឺមួយចំនួន ដែលទាំងទងទៅនឹងជំងឺមហារីកពោះវៀន និងប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។
កម្ចាត់កន្ទួលរមាស់
អ្នកអាចយកល្ហុងទុំ ទៅលាបនៅលើផ្ទៃស្បែក មិនថាឡើងបញ្ហារលាក សូម្បីតែបញ្ហាកន្ទួលរមាស់ នៅលើផ្ទៃស្បែក ក៏អាចជាសះស្បើយបានដែរ៕
ទោះជាយ៉ាងណា ដើម្បីបន្ថែមល្ហុងទុំទៅក្នុងរបបអាហារសម្រាប់កុមារឲ្យបានត្រឹមត្រូវ អ្ននគួរតែពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញអាហារូបត្ថម្ភជាមុនសិន៕