នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

0
1

អ្នកម្តាយដែលមានកូនខ្ចី ឬទារកទើបនឹងកើតរហូតដល់ជាងមួយឆ្នាំ ប្រហែលជាធ្លាប់ជួបអាការភ្ញាក់កន្រ្ទាក់របស់កូនតូចជាញឹកញាប់ក្នុងខណៈដែលកូនតូចកំពុងគេងលក់ខ្លះមិនខាន បើធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើជាអ្នកម្តាយរួចមកហើយនោះ ក៏ប្រហែលជាមានវិធីកែខៃខ្លះហើយ តែបើសម្រាប់អ្នកម្តាយថ្មោងថ្មីវិញ អាចនឹងកើតក្តីវិតក្កកង្វល់ថា តើមានរឿងអ្វីកើតឡើងចំពោះកូនតូច និងតើអាចបង្កជាគ្រោះថ្នាក់ដល់កូនសម្លាញ់ដែរឬទេ?

អាការភ្ញាក់កន្រ្ទាក់ៗ គឺជាប្រតិកម្មតបស្នងមកវិញដោយស្វ័យប្រវត្តិ ( Reflex ) របស់ទារក ជារឿងប្រក្រតីធម្មតាទេ ហើយអាការនេះនឹងបាត់ទៅវិញនៅពេលក្មេងធំឡើងជារឿយៗ ចំណែកមូលហេតុខាងក្រៅផ្សេងទៀតដែលធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យនោះមានបច្ច័យ 2 យ៉ាងគឺ:

1 – ភាពរហ័សចំពោះសំឡេង
ដោយសារតែទារកមានរន្ធត្រចៀកតូចជាងមនុស្សធំនោះ ធ្វើឱ្យរហ័សចំពោះសំឡេងខ្លាំងជាង ដោយសំឡេងដែលទារកបាន
ឮនោះគឺ -10 ទៅដល់ 140 ដេស៊ីបេល ដែលខុសផ្លែកពីមនុស្សទូទៅដែលបានឮសំឡេងក្នុងចន្លោះ 0 – 120 ដេស៊ីបេល ធ្វើឱ្យទារក
ភ្ញាក់កន្រ្ទាក់បានយ៉ាងងាយទោះជាមានសំឡេងត្រឹមតែស្រាលៗក៏ដោយ។
វិធីកែបញ្ហានេះ គឺ បើកបទភ្លេងឱ្យឮរហ៊ឹមៗតិចៗ ជាពិសេសបទភ្លេងដែលធ្លាប់បានឮខណៈនៅក្នុងគភ៌ ឬបង្ហើបទ្វាបន្ទប់
បន្តិចដើម្បីឱ្យបានឮសំឡេងឪពុកម្តាយជជែកគ្នា សំឡេងធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងសំឡេងបរិស្ថានជុំវិញផ្ទះ តែមិនគួរឮខ្លាំងពេកទេ ព្រោះនឹងមានគ្រោះថ្នាក់ដល់ប្រព័ន្ធការចម្រើនធំធាត់របស់ត្រចៀក និងខួរក្បាលរបស់កូនតូច។
2 – ភ្ញាក់កន្រ្ទាក់ដោយសារការយល់សប្តិ
អ្នកម្តាយនឹងសង្កេតឃើញថា ត្របកភ្នែករបស់ទារកនឹងញ័រខណៈពេលគេងលក់ នោះក៏ព្រោះតែទារកកំពុងតបស្នងនឹងអ្វីដែលកំពុងយល់សប្តិ តែក្មេងតូចនឹងគ្នានការយល់សប្តិអាក្រក់នោះទេ នឹងមានត្រឹមតែឃើញរូបភាពគាំងៗប៉ុណ្ណោះ ដោយនឹងយល់
សប្តិច្រើនបំផុតក្នុង 2 សប្តាហ៍ដំបូង ហើយនឹងថយចុះជាបណ្តើរៗនៅពេលធំឡើងរហូតក្រោយអាយុ 3 ឆ្នាំទើបយល់សប្តិដូចមនុស្សធំ។ ខណៈពេលដែលទារកយល់សប្តិខួរក្បាលរបស់គេនឹងធ្វើការ កោសិកាខួរក្បាលមានការតភ្ជាប់គ្នាជាប់ជានិច្ច និងមានចំណែកសំខាន់ណាស់សម្រាប់វិវឌ្ឍនាការផ្នែកការគិត។

វិធីកែខៃនៅពេលទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យ
– យកក្រណាត់រុំខ្លួន ព្រោះនឹងធ្វើឱ្យទារកមានអារម្មណ៍ថាកក់ក្តៅដូចនៅក្នុងគភ៌ម្តាយ តែគួរជ្រើសរើសក្រណាត់ឱ្យស័ក្តិសមនឹងសភាពធាតុអាកាសដែលជាប្រទេសក្តៅរបស់ស្រុកយើងផង បើនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ចូរប្រើក្រណាត់រុំខ្លួនបែបធម្មតាទូទៅឬកន្សែងពោះគោក៏បាន។

– ដាក់ក្មេងឱ្យគេងផ្កាប់ វិធីនេះប្រើបានផលល្អស្ទើរតែ 100% តែស័ក្តិសមជាមួយទារកដែលកចាប់ផ្តើមរឹង ឬមានទម្ងន់ខ្លួន
ប្រមាណ 3,500 – 4,000 ក្រាមប៉ុណ្ណោះ ដែលអាយុម្នាក់ៗអាចនឹងខុសផ្លែកពីគ្នា ហើយពូកគេងគួរតែរាបស្មើ តែទន់ល្មម មិនគួរជាពូកដែលទន់ខ្លាំងរហូតលេចខ្លួនដែលអាចធ្វើឱ្យក្មេងពិបាកដកដង្ហើមនោះទេ។

– យកក្រណាត់រាងក្រាស់បន្តិចមកបត់ច្រើនជាន់ឱ្យប៉ុនបាតជើងមនុស្សធំ រួចយកទៅដាក់លើដើមទ្រូងរបស់ទារកខណៈពេលគេងលក់ អាចនឹងជួយកាត់បន្ថយអាការភ្ញាក់កន្រ្ទាក់បាន។

– ដាក់ឱ្យគេងផ្អៀង ស័ក្តិសមជាមួយទារកទើបនឹងកើត ឬទារកដែលមានទម្ងន់ខ្លួនតិចជាង 3,500 ក្រាម អាស្រ័យលើភាព
រឹងប៉ឹងមាំមួនរបស់ទារកម្នាក់ៗ និងគួរដាក់ខ្នើយទប់ខ្នងរបស់ក្មេងផង។

លោកឪពុកអ្នកម្តាយទាំងឡាយសាកល្បងពិចារណាមើលទៅថា តើវិធីណាស័ក្តិសម និងមានសុវត្ថិភាពបំផុតសម្រាប់កូនតូចរបស់លោកអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here