ដើម្បីឲ្យកូនមានស្នាមញញឹម តើឪពុម្តាយទាំងឡាយតែងតែធ្វើអ្វីៗគ្រប់យ៉ាងមែនទេ? ឬក៏អ្នកតែងតែទិញរបស់ក្មេងលេងថ្មីៗឲ្យមែនទេ? នេះជារឿងធម្មតាទេ ព្រោះវាជាក្តីស្រឡាញ់ដែលចេញពីចិត្តរបស់ឪពុកម្តាយ។ ក៏ប៉ុន្តែមានរឿងមួយចំនួនវាមិនត្រឹមតែមិនល្អនោះទេ វាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពកូនផងដែរ។
១.ការស្លៀកសំលៀកបំពាក់ឲ្យកូនក្រាស់ៗពេក
- ទម្លាប់ស្លៀកសំលៀកបំពាក់ឲ្យកូនក្រាស់ៗពេក អាចធ្វើឲ្យរាងកាយរបស់ពួកគេឡើងកំដៅខ្លាំង ដែលអាចបណ្តោលឲ្យកើតជំងឺសរសៃប្រសាទ និងជំងឺហឺតជាដើម។
- ទម្លាប់ស្លៀកសំលៀកបំពាក់ក្រាស់ៗពេក អាចរារាំងរាងកាយមិនឲ្យមានប្រតិកម្មជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលបណ្តោលឲ្យងាយកើតមានជំងឺផ្តាសាយ និងប្រព័ន្ធភាពស៊ាំទន់ខ្សោយ។
ដូច្នេះ ឪពុកម្តាយគួរតែជ្រើសសម្លៀកបំពាក់ស្តើង និងទូលាយៗមានខ្យល់ចេញចូលបានល្អ។ នៅពេលកូនរបស់អ្នកមានសុខភាពល្អ ពោះ និងទ្រូងរបស់ពួកគេមានសភាពស្ងួត ហើយជើង និងដៃពួកគេមានពណ៌ផ្កាឈូក ព្រមទាំងកក់ក្តៅ។
២.ការឲ្យប្រដាប់ក្មេងលេង
- នៅពេលកុមារក្រោមអាយុក្រោម៥ឆ្នាំ ពួកគេតែងយល់ស្វែងយល់ពីពិភពពិតៗនៅជុំវិញខ្លួនរបស់ពួកគេ ជាពិសេសការលេងប្រដាប់ក្មេងលេងផ្សេងៗដែលឪពុកម្តាយទិញឲ្យ។ ក៏ប៉ុន្តែប្រដាប់ក្មេងលេងមួយចំនួនមានភ្លើង និងសម្លេងអេឡិចត្រូវនិច អាចបង្កើតជាផលអាក្រក់ដល់កុមារ ដូចជា អាកាប្បកិរិយាមិនល្អ ភ័យខ្លាច និងធ្លាក់ទឹកចិត្តជាដើម។
ដូច្នេះ អ្នកគួរតែជ្រើសប្រដាប់ក្មេងលេងដែលផលិតពីធម្មជាតិដូចជា ឈើ ឬក្រណាត់ ហើយការលេងគួរតែបែបអប់រំ ច្រើនជាងការកម្សាន្តទើបល្អ៕