អ្នកម្តាយដែលស្ថិតក្នុងដំណាក់កាលបំបៅដោះកូន ត្រូវបានគេលើកទឹកចិត្តឲ្យញ៉ាំអាហារសម្បូរខ្លាញ់ ដើម្បីផលិតទឹកដោះសម្រាប់ទារកបានគ្រប់គ្រាន់។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ការញ៉ាំអាហារបំប៉នច្រើនហួសកម្រិតអំឡុងពេលនេះ អាចបណ្តោលឲ្យកុមារត្រូវប្រឈមនឹងភាពធាត់ និងឆាប់ពេញវ័យមុនអាយុ ជាងក្មេងដទៃទៀត។
លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកជំនាញអាមេរិកបានបង្ហាញថា ការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ បន្ទាប់ពីសម្រាលកូន រហូតដល់ផ្តាច់ដោះ អាចធ្វើឲ្យកុមារឆាប់ពេញវ័យលឿនបំផុត។
លើសពីនេះ វាអាចប្រឈមនឹងការកើនឡើងនៃជាតិស្ករក្នុងឈាម និងការស្រូបយកអាំងស៊ុយលីន ដែលបង្កឲ្យមានហានិភ័យជំងឺទឹកនោមផ្អែម សម្រាប់កុមារនៅពេលពេញវ័យ។
អ្នកស្រាវជ្រាវព្រមានទៀតថា អ្នកម្តាយបំបៅដោះកូន ដែលញ៉ាំអាហារគ្មានផាសុខភាព និងមិនមានតុល្យភាពអាចបណ្តោលឲ្យកុមារមានបញ្ហាសុខភាពទៅថ្ងៃក្រោយ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកុមារដែលឆាប់ធំពេញវ័យកាន់តែកើនឡើង ជាពិសេសក្មេងស្រី ដោយសារតែការញ៉ាំអាហារគ្មានផាសុខភាពរបស់អ្នកម្តាយពេលបំបៅដោះ៕