ការបំបោះដោះកូនមិនមែនជាការងាយនោះទេ។ ស្ត្រីមានការលំបាកជាច្រេីន ទាំងការឈឺចាប់រាងកាយ ដោយសារថ្នេរដេរ ឬដោយសារដោះកូនជញ្ជក់។ លេីសពីនោះបញ្ហាផ្លូវចិត្តមួយចំនួនទៀតដូចជា ការបីកូន កូនយំ មុជទឹក កូនជុះ…។ បេីសិនស្ត្រីគាត់វះកាត់យកកូនទៀត គាត់មិនអាចទប់ទល់នឹងការបំបៅដោះកូនបានទេ ដោយសារការឈឺចាប់ខ្លាំង។
ការជំនះនេះ គឺជាមោទនៈភាពមួយដោយទារកបានទទួលនូវទឹកដោះ ដេីម្បីសុខភាពគាត់ថ្ងៃក្រោយ។ ក៏ប៉ុន្តែអ្នកដឹងទេ ការបំបៅដោះកូននៅពេលដំបូងនេះ ក្រៅពីការឈឺចាប់រាងកាយ ចិត្តព្រួយបារម្ភនោះ យេីងឃេីញថាចំនួនដងនៃការបៅនេះញឹកញាប់ណាស់ ជាពិសេសេពេលយប់ 2-3H បៅម្តង ហេីយបៅម្តង 30-40នាទី ដែលជាមូលហេតុគាត់មិនបានសំរាកពេញភ្នែក។ បន្ថែមពីលេីនេះពេលកេីតគាត់បាត់បង់ឈាមជាច្រេីន រួមទាំងចំនីអាហារមិនបានគ្រប់គ្រាន់ទៀត នោះយេីងឃេីញថាស្ត្រីៗដែលបំបៅកូនដោយទឹកដោះតែងតែវិលមុខជាប្រចាំ អាចដួល សន្លប់ជាដេីម។
ករណីនេះប្រុសៗ ជាស្វាមី បងប្អូន ឪពុកម្តាយ គួរយល់ពីស្ថានភាព នៃបំរែបំរួលនេះ ហេីយចូលរួមលេីកទឹកចិត្ត និងជួយការងារទាំងឡាយដែលអាចធ្វេីបាន ដេីម្បីអោយស្ត្រីបន្តការបំបៅដោះដល់កូន។
ប្រភព៖ វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក