បើតាមគណនីហ្វេសបុកអ្នកនាង Meas Socheata ដែលគេស្គាល់ថាជាភរិយារបស់លោក សុវណ្ណរិទ្ធី បានរៀបរាប់ផ្តាំទៅអ្នកម្តាយទាំងអស់ដើម្បីការពារទារកក្នុងផ្ទៃកុំអោយសម្រាលមុនថ្ងៃដូចរូបគាត់ដូចឆ្នេះថា «ឧបសគ្គបង្រៀនអោយខ្ញុំកាន់តែរឹងមាំ??សូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំគិតច្រើន និងធ្វើអោយខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សំរាកមិនបានគ្រប់គ្រាន់ ដើច្រើន ហត់ច្រើន និងលើករបស់ធ្ងន់ៗ ព្រោះអ្នកម្ដាយដឹងទេថាវាប៉ះពាល់ខ្លាំងណាស់មកដល់កូន និង ខ្លួនឯង នេះជាមេរៀនមួយដែលខ្ញុំទទួលបាន គឺសំរាលមុនខែ មិនកំណត់ ចឹងម៉ាក់ៗទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពអោយបានល្អ ពេលចាប់ផ្ដើមដឹងថាខ្លួនកំពុងទំងន់ ណា នេះជាកាចែករំលែកមួយដែលខ្ញុំផ្ទាល់ខ្លួនឯងជួប??❤️»