រឿង២យ៉ាង ហាមធ្វើក្រោយពេលរួមភេទ ប្រយ័ត្នគ្រោះថ្នាក់!

0
1

ក្នុងអំឡុងពេលធ្វើសកម្មភាពផ្លូវភេទ ប្រព័ន្ធឈាមរត់ទាំងមូលរបស់បុរស នឹងត្រូវពន្លឿន សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតញាប់ ស្បែកឡើងក្រហម រន្ធញើសបើកធំៗ។ ដូច្នេះ បន្ទាប់ពីរួមភេទ មនុស្សជាច្រើនតែងមានអារម្មណ៍ក្តៅស្អុះ ស្រេកទឹក ដែលធ្វើឲ្យពួកគេចង់ទទួលទានទឹកត្រជាក់ភ្លាមៗ ឬក៏ទៅងូតទឹកក៏មានដែរ។

ទោះជាយ៉ាងណា អ្នកជំនាញបានផ្តល់អនុសាសន៍ថា ទម្លាប់បែបនេះគឺមានគ្រោះថ្នាក់ដល់សុខភាព ជាពិសេសវាអាចបណ្តោលឲ្យរលាកក្រពះ និងពោះវៀន។

ការងូតទឹកភ្លាមៗបន្ទាប់ពីរួមភេទ អាចធ្វើឲ្យដំណើរការឈាមរត់ក្នុងរាងកាយ និងរន្ធញើស ត្រូវកកស្ទះ ដែលបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗកើតមានឡើង។

ប្រសិនបើអ្នកផឹកទឹកត្រជាក់ភ្លាមៗ សរសៃឈាមនឹងរួញ បណ្តោលឲ្យឈាមហូរត្រលប់ទៅកាន់បេះដូង វិញហើយបង្កើនបន្ទុកទៅលើបេះដូង។

ក្រុមអ្នកស្រាវជ្រាវបានណែនាំថា បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍ ប្រសិនបើអ្នកមានអារម្មណ៍ស្រេកទឹក គួរផឹកទឹកក្តៅឧណ្ឌៗ ប្រហែលជាមួយម៉ោង ដើម្បីឲ្យរាងកាយត្រលប់មកស្ថានភាពធម្មតាវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here