៤សញ្ញាអ្នកកំពុងតែមានជំងឺតម្រងនោម បើមិនប្រញាប់ព្យាបាលប្រយ័ត្នគ្រោះថ្នាក់

0
1

តម្រងនោម គឺជាសរីរាង្គដ៏មានសារ:សំខាន់បំផុតនៅក្នុងរាងកាយ ព្រោះវាមានឥទ្ធិពលក្នុងការកម្ចាត់កាកសំណល់ចេញពីឈាម ហើយរក្សាជាតិទឹកក្នុងរាងកាយ។ ដូច្នេះ ប្រសិនបើឃើញរោគសញ្ញាទាំង៤ចំណុចនេះ អ្នកគួរតែប្រញាប់ធ្វើការព្យាបាលជាបន្ទាន់។

១.ចេះតែឈឺនៅម្តុំចង្កេះផ្នែកខាងក្រោយ

ប្រសិនបើអ្នកតែងតែឈឺចង្កេះផ្នែកខាងក្រោយជារឿយៗ វាបញ្ជាក់ថាតម្រងនោមរបស់អ្នកកំពុងតែជួបបញ្ហាហើយ។ ការស់សម្រាប់ការអភិវឌ្ឍខួរក្បាលកុមារបណ្តោយទុកយូរអាចនាំអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ហេតុនេះអ្នកគួរតែប្រញាប់រកវិធីដោះស្រាយជាបន្ទាន់។

២.ដុះសាច់នៅក្រោមឆ្អឹងជំនី

ការលេចឡើងនៃដុំសាច់នៅក្រោមឆ្អឹងជំនី ហើយចេះតែបន្តរីកធំ ជាសញ្ញាដំណាក់កាលដំបូងនៃជំងឺតម្រងនោម។ លើសពីនេះការវិវត្តនៃដុំសាច់នោះ អ្នកជំងឺនឹងមានអារម្មណ៍ឈឺខ្នងផ្នែកខាងក្រោម។ ដូច្នេះ កុំចាំទាល់តែជំងឺធ្ងន់ធ្ងរ អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់។

៣.សម្ពាធឈាមខ្ពស់

នៅពេលដែលជំងឺតម្រងនោមកើតមានឡើង សម្ពាធឈាមនឹងកើនឡើងខ្ពស់ ហើយអ្នកអាចជួយបញ្ហាស្លេកស្លាំងថែមទៀត។ ដើម្បីទប់ស្តាត់ជំងឺមិនឲ្យអភិវឌ្ឍកាន់តែធ្ងន់ធ្ងរ អ្នកគួរតែស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រអោយបានឆាប់។

៤.ទឹកនោមលាយឈាម ឬស្ទះនោម

ប្រសិនបើអ្នកឧស្សាហ៍មានបញ្ហាស្ទះនោម ឬសង្កេតឃើញទឹកនោមមានលាយឈាម អាចបណ្តោលមកពីក្រួសក្នុងតម្រងនោម។ ក្នុងករណីនេះ អ្នកមិនអាចរងចាំយូរបានទេ បើមិនប្រញាប់ព្យាបាលអ្នកច្បាស់ជាមានការឈឺចុកចាប់កាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here