បាតុភូតត្រជាក់ចុងដៃចុងជើង ប្រសិនបើអ្នកជួបប្រទះញឹកញាប់បណ្តោលមកពីកង្វះឈាមរត់ទៅដល់ចុងដៃចុងជើង ឬប្រព័ន្ធឈាមរត់មិនសូវល្អ។ បើវាកើតឡើងក្នុងរយៈពេលខ្លីដោយសារតែអ្នកអស់កម្លាំង ភាពទន់ខ្សោយ ការងារមានភាពតានតឹង មានការព្រួបារម្ភច្រើន…។
ដំណោះស្រាយដំបូង គឺការព្យាយាមជួយឲ្យប្រព័ន្ធឈាម រត់បានល្អប្រសើរតាមរយៈការញ៉ាំអាហារ ធ្វើសកម្មភាពឲ្យបានច្រើន និងព្យាយាមដកដង្ហើមជ្រៅៗមួយៗ។
ចំពោះរបបអាហារ អ្នកគួរតែទម្លាប់ទទួលទានបន្លែស្រស់ៗ និងគ្រឿងហិរ ដើម្បីផ្តល់ភាពកក់ក្តៅដល់រាងកាយ និងជំរុញឲ្យឈាមរត់បានល្អ ដូចជាខ្ញី និងម្ទេស។ បន្លែ និងគ្រឿងទេសទាំងនេះ ក៏អាចជួយឲ្យបេះដូងដំណើរការបានល្អផងដែរ។
វិធីសាស្ត្រមួយទៀត អ្នកគួរតែចំណោយពេលសម្រាកដោយត្រាំដៃ និងជើងជាមួយនឹងទឹកក្តៅឧណ្ឌ ដែលមានលាយអំបិល និងខ្ញីស្រស់បន្តិច។ វិធីនេះ អាចជួយជំរុញឲ្យឈាមរត់ដោយកាត់បន្ថយអារម្មណ៍ត្រជាក់ ដោយសារតែលំហូរឈាមបញ្ចូនទៅកាន់អាវយវៈមិនដល់។
នៅមានចលនា៣យ៉ាងទៀត ដែលអ្នកគួរធ្វើ នៅពេលដៃរបស់អ្នកចាប់ផ្តើមមានភាពត្រជាក់ គឺទះដៃ លុញបាតដៃ ឬទះដៃរបស់អ្នកនៅលើស្មាខ្លួនឯង។
ក្នុងករណីដែលអ្នកអនុវត្តវិធីទាំងប៉ុន្មាននេះហើយ នៅតែមិនព្រមប្រសើរឡើងទៀត អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអ្នកអាចមានបញ្ហាសរសៃឈាមបេះដូង៕