ភេសជ្ជៈ៣ប្រភេទ គួរផ្អាកទទួលទានពេលមេឃកំពុងតែក្តៅ

0
1

ពេលអាកាសធាតុកំពុងក្តៅស្អុះស្អាប់ រាងកាយរបស់យើងត្រូវការទឹកជាចាំបាច់ ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរដូវក្តៅអ្នកគួរតែ​ជៀសវាង​ភេសជ្ជ:៣មុខ ព្រោះវាធ្វើឲ្យបាត់បង់ជាតិទឹកកាន់តែច្រើន ហើយប៉ះពាល់សុខភាពថែមទៀត។

គ្រឿងស្រវឹង
នៅពេលដែលអាកាសធាតុកំពុងតែក្តៅ ស្រាបៀរត្រជាក់ៗពិតជាគួរឲ្យចង់ទទួលទានណាស់ ប៉ុន្តែវាធ្វើឲ្យអ្នកនោមច្រើន ដែល​បណ្តោលឲ្យ​ខ្សោះ​ជាតិទឹក។ នៅពេលដែលអ្នកទទួទានស្រាមួយកែវ ត្រូវទទួលទានទឹកមួយកែវដែរ ដើម្បីជួយការពារការខ្វះជាតិទឹកក្នុងរាងកាយកាន់តែច្រើន។

កាហ្វេ និងតែ
ជាតិកាហ្វេអ៊ីនអាចបង្កើនហានិភ័យនៃការខ្វះជាតិទឹកក្នុងរាងកាយ។ ប្រសិនបើអ្នកទទួលទានភេសជ្ជ:ដែលមានជាតិកាហ្វេអ៊ីនដូចជា តែ និងកាហ្វេ ទៀងទាត់ ការស្រូបយកជាតិទឹករបស់អ្នកនឹងមានស្ថេរភាព។ ប៉ុន្តែ ក្នុងរដូវក្តៅប្រសិនបើអ្នកមិនបានទទួលទានវាទៀងទាត់ទេ អ្នកនឹង​មានផលប៉ះពាល់​ជា​មិនខាន។ ដូច្នេះ អ្នកគួរតែកំណត់ការទទួលទាន តែ ឬកាហ្វេ នៅក្នុងពេលរសៀល។

ភេសជ្ជ:ដែលត្រជាក់ខ្លាំង

ប្រសិនបើអាកាសធាតុកំពុងតែក្តៅ អ្នកទទួលទានភេសជ្ជ:ដែលត្រជាក់ខ្លាំង នឹងកើតមានហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង បញ្ហាសុខភាពមាត់ធ្មេញ ហើយសូម្បីតែបញ្ហាខ្សោះជាតិទឹកក៏ត្រូវប្រឈមដែរ។

ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានបែបនេះ មិនត្រឹមតែបាត់បង់ជាតិទឹកបន្ថែមទៀតនោះទេ ថែមទាំងខូចខាតដល់តម្រងនោមផងដែរ។ ប្រសិនបើអ្នកចង់ទទួលទានភេសជ្ជ: គួរតែជ្រើសយកទឹកផ្លែឈើស្រស់ប្រសើរជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here