ថ្វីបើទឹកកក មិនមែនជាអាហារប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែមនុស្សមួយចំនួនចូលចិត្តទំពារញ៉ាំលេងដើម្បីកំដរមាត់។ ប៉ុន្តែ អ្នកគួរជៀសវាងទម្លាប់បែបនេះទៅ ព្រោះវាអាចបណ្តោលអោយមានគ្រោះថ្នាក់មួយចំនួនដល់សុខភាពដោយមិនដឹងខ្លួន។
១.ខូចធ្មេញ
ធ្មេញរបស់អ្នកនឹងត្រូវបានខូចខាត ប្រសិនបើអ្នកទំពារទឹកកកញឹកញាប់ពេក។ សូម្បីតែអញ្ជាញធ្មេញរបស់អ្នកក៏ទទួលរងនូវផលប៉ះពាល់ ហើយបង្កអោយមានបញ្ហាមាត់ធ្មេញនៅពេលក្រោយ។
២.ខ្វះអាហាររូបត្ថម្ភ
ជាទូទៅអ្នកដែលបរិភោគទឹកកកជាញឹកញាប់ ក្នុងបរិមាណច្រើន គឺងាយនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការទទួលទានអាហារ ហើយអាចបណ្តោលឲ្យកង្វះអាហាររូបត្ថម្ភថែមទៀត។
៣.កង្វះជាតិដែក
ចំពោះមនុស្សមួយចំនួន ដែលកង្វះជាតិដែកក៏បណ្តោលមកពីការទំពារទឹកកកដែរ។ យកល្អអ្នកគួរតែកាត់បន្ថយទម្លាប់នេះ ដើម្បីជៀសវាងបញ្ហាកង្វះជាតិដែក។
៤.ចង់ក្អួត
មនុស្សដែលទទួលរងនូវបញ្ហាកង្វះជាតិទឹក នឹងចង្អោរ អាចមានអារម្មណ៍ចង់ទំពារទឹកកកគ្រប់ពេល។ ប្រសិនបើអ្នកបានទទួលរងបញ្ហាណាមួយក្នុងចំណោមទាំងពីរនេះ គួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យអោយបានឆាប់៕