មនុស្សភាគច្រើនកើតមានបញ្ហាធាតុដុះក្បាលពោះ ដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ប្រាណ និងភាពខ្ជិលច្រអូស។
ជំងឺធាត់នេះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុភាព ប្រសិនបើអ្នកមិនអើពើ។ ប៉ុន្តែឥឡូវនេះអ្នកអាចសាកល្បងប្រើ វិធីសាស្ត្របែបធម្មជាតិងាយៗ វាមិនត្រឹមតែអាចសម្រកខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័សនោះទេ ថែមទាំងផ្តល់នូវសារធាតុចិញ្ចឹម ដែលជួយកែលម្អរសុខភាពទូទៅរបស់អ្នកថែមទៀត។
ធាតុផ្សំ៖
- ទឹកស្អាត ១កែវ
- ទឹកប្រទាលកន្ទុយក្រពើ ២ ទៅ ៣ស្លាបព្រាបាយ
- ម្សៅខ្ញី ១ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ
ររៀបអនុវត្ត៖
១.ចាប់ផ្តើមលាយទឹកប្រទាលកន្ទុយក្រពើ ជាមួយនឹងទឹកស្អាតជាមុនសិន។
២. បន្ទាប់មកបន្ថែម ទឹកក្រូចឆ្មារ ម្សៅខ្ញី ទឹកឃ្មុំ ហើយកូរបញ្ចូលគ្នាឲ្យសព្វ។
៣.ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែទទួលទាននៅពេលព្រឹក មុនពេលញ៉ាំអាហារ កន្ទះម៉ោង។
ប៉ុន្តែអ្នកត្រូវព្យាយាមទទួលទានរាល់ថ្ងៃ ក្នុងរយ:ពេលមួយសប្តាហ៍ នឹងឃើញលទ្ធផលជាមិនខាន៕