Skip to content

រូបមន្តពិសេស ទោះមុនតូច មុនធំ ក៏បាត់អស់ដែរ

មានមូលហេតុច្រើនណាស់ដែលបណ្តោលអោយអ្នកកើតមុន រួមមានកង្វះអនាម័យ ការប៉ះពាល់សារធាតុគីមី របបអាហារប្រចាំថ្ងៃមិនល្អ បាក់តេរីឆ្លងចូលតាមរន្ធរោម និងការឡើងអ័រម៉ូនជាដើម។

ប៉ុន្តែបញ្ហាស្បែកមួយប្រភេទនេះអាចដោះស្រាយបាន ដោយប្រើទឹកដោះគោយ៉ាអួ។ ទឹកដោះគោយ៉ាអួ គឺជាប្រភពវីតាមីន B6 វីតាមិន B12 អាស៊ីតឡាក់ទិច និងប្រូតេអ៊ីន។ សមាសធាតុទាំងអស់នេះហើយ ធ្វើអោយវាមានប្រសិទ្ធិភាពក្នុងការលាងសម្អាតស្បែក បំបាត់ការរលាក និងលើកកម្ពស់ដល់ការបង្កើតកោសិកាថ្មីឡើងវិញ។

របៀប្រើទឹកដោះគោដើម្បីកម្ចាត់មុន៖

១.ដុតកម្តៅទឹកដោះគោមួយពែងក្នុងកម្រិតសីតុណ្ហភាពទាប។ នៅពេលដែលពុះហើយ សូមលើកចុះទុកអោយត្រជាក់។

២.បន្ថែមអំបិល ៣ស្លាបព្រាកាហ្វេទៅក្នុងទឹកដោះគោដែលបានចម្អិនហើយ។

៣.បន្ថែមកម្ទេចនំប៉័ងបន្តិចចូលតាមក្រោយ។

៤.លាយល្បាយអោយជ្រាបចូលគ្នាសព្វល្អ។

៥.ចាប់ផ្តើមអនុវត្តល្បាយនេះដោយផ្ទាល់នៅលើកន្លែងដែកើតមុន។

៦.ទុកអោយបានចំនួន ៣០នាទី ទើបលាងជម្រះចេញ ជាពិសេសត្រូវអនុវត្តអោយបានពីរទៅបីដងក្នុងមួយថ្ងៃ។

រូបមន្តមួយនេះអាចកម្ចាត់បញ្ហាមុន អោយឆាប់ជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស ហើយមិនមានផលប៉ះពាល់ដល់ស្បែកឡើយ។