ធុញនឹងបញ្ហាកើតមុន មានស្នាមជាំប្រើអ្វីមិនព្រមបាត់មែនទេ? បើដូច្នោះមែនឈប់បារម្ភទៅ ជាឱសថធម្មជាតិមួយនេះ អាចជួយកម្ចាត់កង្វល់អ្នកបាន។
ធាតុផ្សំ៖
- ល្ហុងទុំ ១ស្លាបព្រាបាយ
- សាច់ប្រទាលកន្ទុយក្រពើស្រស់ៗ ១ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់ក្រឡុកឲ្យក្លាយទៅល្បាយសាច់មួយ។
២.ចាប់ផ្តើមលាបនៅលើផ្ទៃមុខឲ្យសព្វល្អ។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពជ្រាបចូលផ្ទៃស្បែករយៈបេល ១៥នាទី ទើបលាងឲ្យស្អាតជាមួយទឹកធម្មតា។
ក្រោយអនុវត្តវិធីនេះមួយសប្តាហ៍ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកជាក់ជាមិនខាន។ ប៉ុន្តែ អ្នកអាចត្រូវពេលវេលាយូរជាងនេះ អាស្រ័យទៅលើស្ថានភាពស្បែកមុខរបស់លោកអ្នក៕