ពេលមករដូវ មនុស្សស្រីភាគច្រើនអាចប្រឈមនឹងឧបសគ្គជាច្រើនដូចជា មានអារម្មណ៍មួរម៉ៅ មិនស្រួលខ្លួន និងមានមុខកើតមុនជាដើម។ ប៉ុន្តែក្នុងចំណោមបញ្ហាទាំងអស់នេះ ស្ត្រីមានការព្រួយបារម្ភជាងគេ គឺបញ្ហាមុខកើតមុន។
ដូច្នេះ តើមានវិធីអ្វីអាចជួយដោះស្រាយបញ្ហាកើតមុនកំឡុងពេលមករដូវបានទៅ? បញ្ហាមុខកើតមុន ស្ទើរតែក្លាយជាបញ្ហាសាមញ្ញសម្រាប់មនុស្សស្រីទៅហើយ ពេលមានរដូវ។ បញ្ហានេះកើតឡើងដោយសារ ការផ្លាស់ប្តូរអ័រម៉ូនមួយចំនួនក្នុងរាងកាយស្រ្តី។
ដើម្បីដោះស្រាយឧបសគ្គមួយនេះ ស្ត្រីត្រូវអនុវត្តដូចខាងក្រោម៖
១.កាត់ប្រទាលកន្ទុយក្រពើមួយធាង ចិតយកសំបកចេញ។
២.យកសាច់របស់វាមកលាបនៅលើផ្ទៃមុខឲ្យសព្វ រយៈពេល១៥នាទី ឬទុកឲ្យស្ងួតទើបលាងសម្អាតចេញ។
៣.សូមអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ វានឹងជួយទប់ស្តាត់បញ្ហាកើតមុន និងការពារមិនឲ្យមុនកើតមានឡើយ៕