មូលហេតុ៥យ៉ាង ធ្វើឲ្យអាអូនតូចបុរសងើបមិនរួចពេលប្រយទ្ធ

0
1

ផ្លូវភេទគឺជាចំណែកមួយដែលមិនអាចខ្វះបានសម្រាប់គូស្នេហ៍គ្រប់រូប ព្រោះវាអាចធ្វើឲ្យពួកគេមានក្តីសុខទាំងផ្នែកអាម្មរណ៍ និងរាងកាយ ហើយយល់ចិត្តគ្នាកាន់តែច្បាស់។ ក៏ប៉ុន្តែរឿងដ៏គួរខ្មាសអៀនបំផុត នៅឡើងសរភូមិប្រយុទ្ធចូលមកដល់ តែបែរជាអាអូនតូចបុរសដេក
ដាស់មិនព្រមភ្ញាក់សោះ។

តើមកពីបញ្ហាអ្វីទៅទើបធ្វើឲ្យអាអូនតូចបុរសមួយចំនួនដាស់មិនព្រមងើបសោះ? ខាងក្រោមនេះ ជាហេតុផលដែលធ្វើមនុស្សប្រុស ជួបប្រទះស្ថានភាពអាក្រក់បែបនេះ៖

១.បញ្ហាស្រ្តេស
បុរសដែលមានបញ្ហាស្រ្តេសរ៉ាំរ៉ៃ ធ្វើឲ្យអ័រម៉ូនមួយចំនួននៅក្នុងរាងកាយប្រាកដជាមានដំណើរខុសប្រក្រតី និងបណ្តាលឲ្យមានបញ្ហាបេះដូង។ ទីបំផុតឈាមមិនអាចរត់ទៅចិញ្ចឹមសរីរាង្គបានល្អ ជាពិសេសអាអូនតូចរបស់បុរសតែម្តង។

២.ភាពធាត់
បុរសដែលធាត់ហួសកម្រិត ភាគច្រើនអ័រម៉ូនភេទឈ្មោលរបស់ពួកគេថយចុះជាខ្លាំង
ហើយធ្វើឲ្យងាយអស់កម្លាំង។ ទាំងនេះជាកត្តា ដែលធ្វើឲ្យអាប្អូនតូចរបស់ពួកគាត់ចុះខ្សោយផងដែរ។

៣.លេបថ្នាំរំងាប់អារម្មណ៍
ការប្រើថ្នាំដើម្បីព្យាបាលបញ្ហាផ្លូវអារម្មណ៍ ដូចជាជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ គ្មានចំណង់អាហារ គឺសុទ្ធតែអាចធ្វើឲ្យអាប្អូនតូចរបស់បុរស មិនងាយងើបឈរផងដែរ។

៤.ជំងឺក្រពេញទីរ៉ូអ៊ីត
បុរសដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីត ភាគច្រើនកើតជំងឺពក.ក និងមានបញ្ហាសីតុណ្ហភាពក្នុងរាងកាយ។ លើសពីនេះទៅទៀតវាក៏អាចប៉ះពាល់ដល់បញ្ហាផ្លូវភេទមនុស្សប្រុស ដូចជាការអត់ចំណង់ផ្លូវភេទ ឬលិង្គមិនព្រមដំណើរការ។

៥.មានបញ្ហាតម្រងនោម
បុរសដែលមានបញ្ហាតម្រងនោម ប្រព័ន្ធឈាមរបស់ពួកគេប្រាកដជាមានដំណើរការមិនប្រក្រតី។ ប្រសិនបើមនុស្សប្រុសកើតជំងឺនេះ ភាគច្រើនអាចប្រឈមនិងបញ្ហាងាប់លិង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here