រាងកាយមនុស្សយើងអាចស្រូបយកវីតាមីន និងសារធាតុចិញ្ចឹមយ៉ាងច្រើនពីពន្លឺព្រះអាទិត្យ ហើយក្នុងចំណោមនោះវីតាមីន D មានភាពវិសេសវិលាសជាងគេព្រោះវាអាចការពារយើងមិនឲ្យកើតមានជំងឺមហារីកស្បែក។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Daniel Colt បានធ្វើការព្រមានចំពោះការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ ព្រោះវីតាមីន D មិនអាចជ្រាបចូលក្នុងខ្លួនមនុស្សបាន ហើយមិនបានទទួលផលប្រយោជន៍ដ៏មហិមាពីពន្លឺព្រះអាទិត្យ។ លោកបានបន្តថា វីតាមីន D មានមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកោសិកាល្អៗ ហើយកាត់បន្ថយកោសិកាមិនល្អ ដូចជាកោសិកាមហារីក។ ម្យ៉ាងទៀតវីតាមីន D ក៏អាចរារាំងការដុះសាច់នៅតាមសរសៃឈាមផងដែរ។
ការសិក្សាស្រដៀងនេះមួយទៀត ដែលធ្វើឡើងក្នុងសាកលវិទ្យាល័យ Leeds ចក្រភពអង់គ្លេស បានបញ្ជាក់ថា អ្នកជំងឺមហារីកស្បែកភាគច្រើនមានកម្រិតវីតាមីន D ទាបបំផុតក្នុងខ្លួន។ ផ្ទុយទៅវិញនៅពេលដែលគេធ្វើឲ្យអ្នកជំងឺ បានទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ កោសិកាមេរោគមហារីក បានថយចុះគួរឲ្យកត់សម្គាល់។
ដូចនេះគ្រប់គ្នាគួរឧស្សាហ៍ហាលថ្ងៃយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ហើយពន្លឺថ្ងៃដែលល្អបំផុតគឺ ពេលព្រះអាទិត្យទើបរះ និងព្រះអាទិត្យរៀបលិច៕