មានបញ្ហាទេ បើញ៉ាំសូកូឡាក្នុងពេលមានផ្ទៃពោះ?

0
240
baby and mom in Cambodia

បើយោងតាមស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលចូលចិត្តញ៉ាំស្ករសូកូឡាពណ៌ខ្មៅពិតជាផ្តល់អត្ថប្រយោជន៍ច្រើនទាំងខ្លួនឯង ព្រមទាំងកូនក្នុងផ្ទៃផងដែរ។ ជាពិសេសប្រសិនបើពួកគេញ៉ាំក្នុងបរិមាណសមរម្យ ហើយទៀងទាត់ គឺអាចជួយកែលម្អស្ថានភាពបាន ៦ចំណុច។

baby and mom in Cambodia

១/ ជួយសម្រួលដល់លំហូរឈាម
ការញ៉ាំស្ករសូកូឡា អាចជួយគ្រប់គ្រងសម្ពាធឈាមរបស់ស្ត្រីដែលមានមានផ្ទៃពោះ ហើយអាចពង្រីកសរសៃឈាមអ្នកម្តាយ ដើម្បីរក្សាស្ថេរភាពនៃលំហូឈាមដែលត្រូវបញ្ចូនទៅកាន់ទារក។

២/ ជាប្រភពជាតិដែក និងម៉ាញ៉េស្យូម
ជាតិដែក នៅក្នុងស្ករសូកូឡា អាចជួយថែរក្សា និងបន្ថែមចំនួនសារធាតុអេម៉ូក្លូប៊ី (Haemoglobin) សម្រាប់អ្នកម្តាយ។ ចំណែកឯម៉ាញ៉េស្យូមវិញ គឺជាសារធាតុពិសេសដែលអាចធ្វើការរំលាយអាស៊ីតខ្លាញ់នៅក្នុងចំណីអាហារ។

៣/ ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មរបស់ស្ករសូកូឡា អាចជួយកម្ចាត់ រ៉ាឌីកាល់ (Radicals) ពីសាររាង្គកាយបានរបស់ស្ត្រីមានផ្ទៃពោះបាន។ ព្រោះទារកអាចនឹងមានគ្រោះថ្នាក់ ប្រសិនបើក្នុងខ្លួនរបស់អ្នកម្តាយមានផ្ទុក រ៉ាឌីកាល់សេរី ខ្ពស់ពេក។

៤/ ការពារពីជំងឺបេះដូង
អត្ថប្រយោជន៍ដ៏ពិសេសមួយទៀតនៃសូកូឡាខ្មៅ គឺអាចជួយរក្សាបេះដូងរបស់អ្នកម្តាយឲ្យមានដំណើរការល្អ ក្នុងអំឡុងពេលមានផ្ទៃពោះ។

៥/ កម្ចាត់បញ្ហាស្ត្រេស
ស្ករសូកូឡា មិនត្រឹមតែអាចជួយគ្រប់គ្រងសម្ពាធឈាម ហើយប្រឆាំងនឹងអុកស៊ីតកម្មផងប៉ុណ្ណោះទេ វាថែមទាំងជាថ្នាំដ៏ល្អបំផុតក្នុងការកាត់បន្ថយភាពតានតឹង។

៦/ ជួយកម្ចាត់កូឡេស្តេរ៉ុល
ដោយសារតែសូកូឡាខ្មៅ មានកម្រិតជាតិស្ករ ព្រមទាំងជាតិខ្លាញ់ទាប ទើបវាមានល្ខណៈគ្រប់គ្រាន់ក្នុងការកាត់បន្ថយកូឡេស្តេរ៉ុល នៅក្នុងខ្លួនស្ត្រីមានផ្ទៃពោះបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here