អស់ចម្ងល់! ស្រ្ដីមានផ្ទៃពោះផឹកតែប៉ៃតងបាន ឬមិនបាន?

0
254

អ្នកម្ដាយកំពុងពពោះធ្លាប់សង្ស័យថា អ្នកពោះធំផឹកតែប៉ៃតងបានដែរទេ? មានគ្រោះថ្នាក់ទេ? ថ្ងៃនេះគេហទំព័រ Baby and Mom (មាតា និងទារក) នឹងស្រាយចម្ងល់ដែលអ្នកម្ដាយកំពុងព្រួយបារម្ភអស់ទាំងនេះហើយ។

អ្នកម្ដាយកំពុងមានផ្ទៃពោះទាំងឡាយ មានអាហារជាច្រើនយ៉ាងណាស់ ដែលគ្រូពេទ្យបានហាមមិនឲ្យទទួលទាន ហើយច្បាស់ជាធ្លាប់បានដឹងឮខ្លះៗហើយថា “អ្នកទម្ងន់ហាមមិនឲ្យផឹកកាហ្វេ និងតែប៉ៃតង ” ហើយឆ្ងល់ថារឿងនេះពិតឬទេ? ហេតុអ្វីបានជាស្ដ្រីពពោះហាមមិនឲ្យផឹកកាហ្វេ ឬតែ? ចំពោះអ្នកម្ដាយទើបមានកូនដំបូងច្បាស់ជាឆ្ងល់ថា ស្រ្ដីមានផ្ទៃពោះផឹកតែប៉ៃតងបានទេ? ផឹកតែកូចឆ្មាបានទេ? ឬផឹកតែឆុងបានទេ? អស់បញ្ហាហើយ នៅថ្ងៃនេះ Baby and Mom (មាតា និងទារក) នឹងបកស្រាយរាល់ចម្ងល់ទាំងអស់របស់អ្នក។

តែប៉ៃតងដែលមានលក់នៅលើទីផ្សារពាសពេញប្រទេស រួមទាំងកាហ្វេផងដែរនោះ គឺសុទ្ធសឹងតែមានសារធាតុ កាហ្វេអ៊ីន លាយបញ្ចូលជាមួយគ្នា ទើបខាងគ្រូពេទ្យបានចង្អុលបង្ហាញថា សារធាតុកាហ្វេអ៊ីន ជាសារធាតុងាយជ្រាបចូលខួរក្បាលរបស់កូននៅក្នុងផ្ទៃបាន ហើយមានផលវិបាកដល់ផ្ទៃទាំងមូលបាន រួមទាំងសុខភាពម្ដាយផងដែរ ក៏ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គ្មានរបាយការណ៍ណាមួយដែលអ្នកបញ្ជាក់ពីភាពគ្រោះថ្នាក់របស់ កាហ្វេអ៊ី ដល់ទារកអ្វីខ្លះឡើយ តែក៏មិនមែនមានន័យថា ការផឹកកាហ្វេ ខណៈកំពុងពពោះគ្មានគ្រោះថ្នាក់ឡើយ ។ ដូច្នោះហើយទើបគ្រូពេទ្យ បានបញ្ជាក់ពីបរិមាណទទួលទាន កាហ្វេ ឬ តែ ដូចការបកស្រាយខាងក្រោមនេះ។

ចំពោះករណីដែលអ្នកម្ដាយពពោះ ហើយញៀនផឹកកាហ្វេ និង តែប៉ៃតង បើ​មិនអាចតមបានពិតមែន គឺអាចទទួលទានគ្រឿងភេសជ្ជៈទាំងអស់នេះបាន តែត្រូវកំណត់សារធាតុកាហ្វេអ៊ីន ដែលជាទូទៅអ្នកម្ដាយមានផ្ទៃពោះគឺហាមមិនឲ្យទទួលទានផង ដូច្នោះគឺអ្នកត្រូវទទួលទានក្នុងបរិមាណត្រឹមពី ១០០ ទៅ ២០០ មីលីត្រក្នុងមួយថ្ងៃ ប្រសិនបើធ្វើប៉ុណ្ណឹងបាន គឺអាចកាត់បន្ថយគ្រោះថ្នាក់បានមួយកំរិតផងដែរ ។

មូលហេតុដែលគ្រូពេទ្យកំណត់ឲ្យទទួលទានបែបនេះ ព្រោះ៖
-ការទទួលទានជាតិកាហ្វេច្រើនអាចធ្វើឲ្យបេះដូងរបស់ទារកក្នុងផ្ទៃដកដង្ហើមលឿនខុសប្រក្រតី អាចបណ្ដាលឲ្យទារកស្លាប់បានក្នុងរយៈពេលខ្លី។
-សារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យអ្នកម្ដាយនោមញឹកញាប់ អាចបណ្ដាលឲ្យបាត់បង់ជាតិទឹក និងកាល់ស្យូម ក្នុងរាងកាយអ្នកម្ដាយ ហើយជាហេតុផលដែលអ្នកម្ដាយ និងទារកមានសុខភាពមិនល្អ។
– ជាតិស្ករក្នុងកាហ្វេ ជាពិសេសតែប៉ៃតង គឺមានចំនួនច្រើន ប្រសិនបើទទួលទានច្រើនពេក អាចធ្វើឲ្យអ្នកម្ដាយងាយឡើងទម្ងន់ នឹងប្រឈមមុខកើតជំងឺទឹកនោមផ្អែម។
– ធ្វើឲ្យគេងមិនលក់ ហើយសម្រាកមិនគ្រប់គ្រាន់ អាចជាផលប៉ះពាល់ដល់ការរីកធំធាត់របស់កូននៅក្នុងផ្ទៃ។
– សារធាតុកាហ្វេអ៊ីន បានបំផ្លាញ នឹងរាំងស្ទះសារធាតុចិញ្ជឹមនានា ដែលមាននៅក្នុងរាងកាយអ្នកម្ដាយគ្រប់រូប ហើយប្រសិនបើទារកទទួលសារធាតុចិញ្ចឹមមិនគ្រប់គា្រន់ទេ នោះកូននឹងមានទម្ងន់ស្រាលមិនគ្រប់គីឡូ។

ទាំងនេះអាចសរុបបានថា អ្នកម្ដាយគ្រប់រូបអាចទទួលទាន តែប៉ៃតង ឬ កាហ្វេបានតែនៅក្នុងបរិមាណកំណត់ ក្នុងមួយថ្ងៃអ្នកម្ដាយទូទៅអាចទទួលទានបានត្រឹម ៦០ ទៅ ១៥០ មីលីក្រាម ហើយត្រូវមានសារធាតុកាហ្វេអ៊ីនតិចជាង ៤០ ទៅ ៦០ មីលីក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here