តើវីតាមីន A,D មាននៅក្នុងខ្លាញ់ត្រីពិតជាជំនួយដល់ខួរក្បាលកូនក្នុងផ្ទៃមែនឬ?

0
230

មានស្រ្ដីមួយចំនួនធំឆ្ងល់ថា ញ៉ាំវីតាមីនវីតាមីន A,D មាននៅក្នុងខ្លាញ់ត្រី អាចជំនួយដល់ខួរក្បាលរបស់កូននៅក្នុងផ្ទៃ ? តើពិតមែនឬទេ ? អ៊ីចឹងមាតាគ្រប់រូបត្រូវយល់ឲ្យកាន់តែច្បាស់ថា ពាក្យចរចាមអារាមដែលនិយាយថា ខ្លាញ់ត្រីមានផលប្រយោជន៍ចំពោះអ្នក និងកូនក្នុងផ្ទៃនោះ សូមមេត្តាកុំទាន់សម្រេចចិត្តទទួលទានអី ព្រោះអ្នកម្ដាយចាំបាច់ត្រូវអានអត្ថបទខាងក្រោមនេះសិន ចាំសម្រេចចិត្តតាមក្រោយ ។

គេហទំព័រ មាតា និង ទារក បានដកស្រង់នូវពាក្យសម្ដីអ្នកជំនាញបានពិសោធន៍ចំពោះស្រី្ដមានផ្ទៃពោះជាង ២៥០០ នាក់ ដែលបានប្រើប្រាស់ ឬទទួលទានវីតាមីន A,D ដែលមាននៅក្នុងខ្លាញ់ត្រី បានឲ្យដឹងថា “ខ្លាញ់ត្រី” ឬ ” Fish oil ” គឺជាប្រេងដែលបានមកពីសត្វត្រី មិនប្រេងដែលចៀនត្រីទេ គឺជាប្រភេទប្រេង ឬខ្លាញ់មិនឆ្អែត ឬ ជាប្រភេទខ្លាញ់ដែលមាននៅក្នុងក្រុម អូមេហ្កា ៣ (Omega-3) ដូច្នោះសត្វត្រីសមុទ្រដែលរស់នៅក្នុងតំបន់ត្រជាក់ គឺវាមានបរិមាណខ្លាញ់ច្រើន ហើយមានកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរី ទាបទៅវិញ បានជាគេនិយមចម្រាញ់យកខ្លាញ់ពីប្រភេទត្រីអស់ទាំងនោះ ” ។

អ្នកជំនាញបានបញ្ជាក់ផងដែរថា ” ការទទួលទានអាហារបន្ថែមជាប្រភេទ ខ្លាញ់ត្រី មិនមានផលប្រយោជន៍ចំពោះអ្នកម្ដាយ និង កូនឡើយ សូមកុំជឿការឃោសនាថា វីតាមីន A,D ដែលមាននៅក្នុងខ្លាញ់ត្រី អាចជំនួយដល់ខួរក្បាលរបស់កូនឲ្យសោះ “។

ជាចុងក្រោយទោះជាអ្នកទទួលទាន “ខ្លាញ់ត្រី” ឬ ” Fish oil “ក៏គ្មានបញ្ហាអ្វីខ្លាំងដែរ គ្រាន់តែអ្នកអាចប្រឈមនឹងការឡើងទម្ងន់ នឹងអាចសម្រាលកូនលើសកំណត់តែប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here